វើ​ហ្គី​ល វ៉ាន ឌិ​ក ដាក់​សំណើសុំ​ផ្ទេរ​ចេញពី​ក្លឹប Southampton

329

​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk) របស់​ក្លឹប Southampton បានដាក់​សំណើ ផ្ទេរចេញ​ហើយ​ប្រកាសថា ខ្លួន​មាន​អារម្មណ៍​ទទួលរង​ការប្រមាថ​ដោយសារតែ​ខ្លួន​បដិសេធ មិន​ចូល​ហ្វឹកហាត់​។

​កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​ចង់​ផ្ទេរ​ទៅលេង​នៅ​ក្លឹប​ធំ ហើយ​អន្ទះសា ចង់​ផ្ទេរចេញ​ភ្លាមៗ​។ ក្លឹប​មួយចំនួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រួមទាំង​ឆេ​ល​ស៊ី​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ផងដែរ កំពុង​តាមឃ្លាំមើល​ស្ថានភាព​របស់​កីឡាករ​រូបនេះ​។

​ប៉ុន្តែ​គេ​ជឿថា អតីត​ខ្សែការពារ​ក្លឹប Celtic រូបនេះ​នៅតែមាន​ចេតនា​ចង់​ផ្ទេរ ទៅកាន់​ក្លឹប​លី​វើ​ភូ​ល​។

​វ៉ាន ឌិ​ក ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់ ដុំ​នៅ​បារាំង​នៅពេល ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​នី (Mauricio Pellegrino) បាន​និយាយ ថា កីឡាករ​រូបនេះ​មាន​បញ្ហា ផ្លូវចិត្ត​មិនអាច​លេង​បានឡើយ​។

​ប៉េ​ល​ឡេ​ហ្គ្រី​នី ក៏បាន​អះអាង​ផងដែរ​ថា គាត់​កំពុង​ហ្វឹកហាត់​ម្នាក់ឯង​បន្ទាប់ពី​បដិសេធ​មិន​ព្រម លេង​មាន​ជាការ​លើកឡើង​ដែលថា វ៉ាន ឌិ​ក បដិសេធ​ដាច់​អហ​ង្ក​ការ​។ វ៉ាន ឌិ​ក ជឿថា ក្លឹប​មានបំណង​បញ្ឈរជើង​ខ្លួន​។

​វ៉ាន ឌិ​ក បាន​និយាយថា “ គួរ​ឲ្យ​ស្តាយ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ជម្រើស​បន្ទាប់ពី​ខ្ញុំ​ទទួលបាន​សេចក្តី ជូនដំណឹង​ពី​ចេតនា​របស់​ក្លឹប​ក្នុងការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្ញុំ និង ការពិន័យ​កាត់​ប្រាក់​ឈ្នួល ២​សប្តាហ៍​ផងដែរ​។ ខ្ញុំ​នឹង​ឧទ្ធរណ៍​ចំពោះ​អ្វីដែល​ខ្ញុំ​គិតថា ជា​ទណ្ឌកម្ម​បែប​អយុត្តិធម៌​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk)