វើ​ហ្គី​ល វ៉ាន ឌី​ក​: ក្រុម លី​វឺ​ភូ​ល​ត្រូវ​បង្កើន​ទម្រង់​លេង​ឲ្យ​បានល្អ​ជាង​នេះ

228
ចែករម្លែក

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) របស់​ក្លិប លី​វឺ​ភូ​ល​(Liverpool) អះអាងថា ការប្រកួត​វគ្គ​៨​ក្រុម​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ករ​បស់​ពួកគេ​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ជ័យជម្នះ ហើយ​ពួកគេ​ត្រូវតែ​លេង​ឲ្យ​បានល្អ​ជាង​នេះ​សម្រាប់​ជំនួប​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ទឹកដី​របស់​ក្រុម ប៉ូ​តូ​(Porto) ប្រសិនបើ​ពួកគេ​ចង់​វិ​វ​ឌ្ឍ​បន្តទៀត​។​

​មិន​ដូចជា​ជំនួប​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ នៅពេល​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ឈ្នះ​ការប្រកួត​ជើង​ទី​១​លើ​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​នេះ ៥-០ ហើយ លទ្ធផល​ឈ្នះ​២-០ នៅ​ពហុ​កីឡដ្ឋាន Anfield ពិតជា​ធ្វើ​ឲ្យ​ពួកគេ​ត្រូវធ្វើ​ការងារ បន្ថែមទៀត​។​
​ ​
​វ៉ាន ឌី​ក ដឹង​ច្បាស់​ថា ពួកគេ​ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​លេង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​ខណៈ គូប្រកួត​របស់​ពួកគេ​បាន​បង្ហាញថា​ពួកគេ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម Liverpool ។​

​វ៉ាន ឌី​ក បាន​និយាយថា “​ច្បាស់​ណាស់ យើង​ដឹងថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏ តឹងតែង​មួយ ហើយ​ការរកបាន​ពីរ​គ្រាប់​គឺជា​រឿង​សំខាន់ ប៉ុន្តែ​ការរក្សាបាន​ឃ្លី​ន ស៊ីត​រឹតតែ​សំខាន់​ជាងនេះទៅទៀត​”​។​
​ ​
​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ពួកគេ​បន្ត​ក្តីសង្ឃឹម​លើក​ពាន​ពីរ​ក្នុងពេល​តែមួយ​ខណៈពេល កំពុង​នាំមុខ​ដាច់​២​ពិន្ទុ​ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ វ៉ាន ឌី​ក ជឿថា អាច​នឹង​លើក​ពាន​ពីរ​។​
​ ​
​លោក ក្លប់ ដឹកនាំ​ក្រុម​ឈ្នះ​១៦ ប្រកួត​ក្នុងចំណោម​២០​ប្រកួត​ទាំងពីរ​ជើង​នៅ​ក្របខណ្ឌ បាល់ទាត់​កំពូល​នេះ ក្នុង​អាជីព​របស់លោក​ហើយ​លោក​មិន​ធ្លាប់​ចាញ់​ការប្រកួត​ទាំងពីរ ជើង​នោះទេ ក្នុងឋានៈ​ជា​គ្រូបង្វឹក​ក្រុម Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​