វើ​ហ្គី​ល វ៉ាន ឌី​ក ព្រមាន​ថា ក្លិប លី​វឺ​ភូ​ល ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ បើទោះ បីជា​មិនទាន់​ពាក្យ​ថា ចាញ់​ក្នុង​រដូវ​កាល​ក៏ដោយ​

113
ចែករម្លែក

ការចាប់ផ្តើម​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ជួយ​ឲ្យ​ក្រុម លី​វឺ​ភូ​ល​(Liverpool) នាំមុខគេ​នៅ​រដូវ​កាល​នេះ​។ ទោះបីជា​យ៉ង​ណា វើ​ហ្គី​ល វ៉ាន​ឌិ​ក (Virgil van Dijk) ជឿថា ក្រុម Liverpool ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​បំផុត តទៅទៀត​។​
​ ​
​វ៉ាន ឌិ​ក បាន​និយាយថា “​យើង​ដឹងថា យើង​អាច​ធ្វើបាន​ប្រហែល​១០​ភាគរយ​បន្ថែមទៀត​។ ហើយ​យើង​អាច​លេង​បានល្អ​ជាង​នេះ​”​។​
​ ​
​បន្ទាប់ពី​លេង​បាន​១៤​ប្រកួត ក្រុម Liverpool បាន​ចូលរួម​ជាមួយ​ក្រុម​ឆ្នើមៗ​ផ្សេងទៀត ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ល្អ​បំផុត ហើយ​រក្សា​ស្ថិតិ​មិនដែល​ចាញ់​បានយូរ​បំផុត​នៅក្នុង ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​
​ ​
​មាន​ស្ថិតិ​ជាច្រើន ហើយ​វា​ពិបាក​នឹង​លើក​ស្ថិតិ​ល្អ​ទាំងអស់​មក​ប្រាប់​ក្នុងពេល​តែមួយ ប៉ុន្តែ​អ្វី ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​គម្លាត​១១​ពិន្ទុ​នៅលើ​កំពូល​តារាង​។​
​ ​
​ទោះបីជា​ការធ្វើ​បានល្អ​បែបនេះ​ក៏ដោយ ក៏​ខ្សែការពារ វ៉ាន ឌិ​ក បាន​រកឃើញ​ចំណុច​អវិជ្ជមាន មួយចំនួន​។ វ៉ាន ឌិ​ក បាន​និយាយថា “​ខ្ញុំ​គិតថា ប្រសិនបើ​ទម្រង់​យើង​លេង​មានគុណ​ភាព យើង​គួរតែ​អាចធ្វើ​បានល្អ​ជាង​នេះ​”​។​
​ ​
​វ៉ាន ឌី​ក បន្តថា “​នោះ​គឺជា​អ្វីដែល​យើង​ត្រូវ​ពិនិត្យមើល​។ យើង​ដឹងថា​យើង​អាច​លេង​ល្អ​ជាង​នេះ ប៉ុន្តែ​ឈ្នះ​ការប្រកួត ហើយ​នៅ​ទីបញ្ចប់ យើង​នឹង​ដឹងថា អ្វី​ជាការ​ពិត​។ រឿង​ល្អ​គឺថា យើង​ដឹងថា យើង​អាចធ្វើ​បានល្អ​ជាង​នេះ​នឹងធ្វើ​ឲ្យ​បានល្អ​នៅ​កន្លែង​ផ្សេង​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វើ​ហ្គី​ល វ៉ាន​ឌិ​ក (Virgil van Dijk)