វើ​ហ្គី​ល វ៉ាន ឌី​ក មិនទាន់​ប្រាកដថា អាច​ចូល​លេង​បាន​ក្នុងជំនួប​ជាមួយ​ក្រុម លៃ​សេ​ស្ទ័​រ ស៊ី​ធី​

340
ចែករម្លែក

វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) អាច​នឹង​ខកខាន​ជំនួប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ករ​វាង​ក្រុម លី​វឺ​ភូ​ល​(Liverpool) និង​ក្រុម លៃ​សេ​ស្ទ័​រ ស៊ី​ធី​(Leicester City) ។​
​ ​
កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​មាន​ជំងឺ បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​ក្រុង​ឌុយ​បៃ​កាលពី​សប្តាហ៍​មុន ហើយ​មិនទាន់​ជាសះស្បើយ​១០០​ភាគរយ​នៅឡើយ​ទេ​។​
​ ​
វ៉ានឌី​ក ខកខាន​ការហ្វឹកហាត់​កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយសារ​បញ្ហា​ជំងឺ​នេះ ខណៈពេល​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​បង្កើន​ការហ្វឹកហាត់​កីឡាករ​របស់លោក​នៅ ទីលាន​ហ្វឹកហាត់ Melwood ។​
​ ​
វា​គឺជា​ការខកខាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​ហង្ស​ក្រហម​ដែល​កំពុង​ប្រជែង​យក​តំណែង​ជើងឯក នៅ​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន​មាន​៤​ពិន្ទុ​នាំមុខ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
លោក ក្លប់ គ្រោង​ពិនិត្យមើល​លក្ខខណ្ឌ​នៃ​ខ្សែការពារ​កណ្តាល នៅពេល​កីឡាករ Liverpool ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​នៅមុន​ការប្រកួត​ជាមួយ​ក្រុម Leicester City ។ វ៉ានឌី​ក បាន​ខកខាន ការប្រកួត​សម្រាប់ Liverpool ចាប់តាំងពី​ដំណើរ​ទៅកាន់​ទឹកដី Huddersfield កាលពី ខែមករា​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk)