វៀតណាមដំឡើងទូលាងសម្អាតមេរោគកូរ៉ូណាពីខ្លួនប្រាណមនុស្ស

241
ចែករម្លែក

ក្រុមអ្នកជំនាញវៀតណាមបានបង្កើតទូចល័តដើម្បីលាងសម្អាតមេរោគពីដងខ្លួនមនុស្សទាំងមូលសម្រាប់អ្នកដែលធ្វើការនៅតំបន់ផ្ទុះជំងឺកូវីដ១៩។

វិទ្យាស្ថានជាតិសុខភាពការងារនិងបរិស្ថាននិងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាហាណូយបានច្នៃប្រឌិតទូចល័តនេះឡើងសម្រាប់លាងសម្អាតមេរោគពីមនុស្ស ដែលព្យាបាលដោយផ្ទាល់ឬធ្វើការជាមួយអ្នកជំងឺកូវីដ១៩។

ប្រព័ន្ធលាងសម្អាតនេះគឺមានទូពីរ។ ទូមួយសម្រាប់បាញ់ទឹកក្លរីដ និងទូមួយទៀតបញ្ចេញកម្តៅនិងអូហ្សូនលើដងខ្លួនមនុស្ស។ ទូទាំងពីរថែមទាំងអាចសម្អាតមេរោគចេញពីប្រព័ន្ធផ្លូវដង្ហើមទៀតផង។

ទូចល័តនេះអាចលាងសម្អាតមេរោគឱ្យមនុស្សបាន ១.០០០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែវៀតណាមមិនទាន់ពិចារណាផលិតទូនេះសម្រាប់លក់នៅឡើយទេ៕ ដោយ៖ កញ្ញាដាលីស