វៀតណាម​ទាមទារ​អោយ​ចិន​ដក​កាំជ្រួច​ចេញពី​កោះ​ជម្លោះ​

3206
ចែករម្លែក

រដ្ឋាភិបាល​ក្រុង​ហាណូយ បានទាមទារ​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដក​គ្រឿង​បរិក្ខា​យោធា​ចេញពី​បណ្តា​កោះមាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ថា​ការបង្កើត​ទីតាំង​កាំជ្រួច​ដែល​ត្រូវបាន​គេ​រាយការណ៍​ទាំងនោះ គឺជា​”​ការរំលោភ​ធ្ងន់ធ្ងរ​”​ដល់​អធិបតេយ្យភាព​វៀតណាម​។​

វៀតណាមអះអាងសិទ្ធិប្រវត្តិសាស្រ្តនិងផ្លូវច្បាប់ ចំពោះប្រជុំកោះស្រ្ពាតលី ដែលខ្លួនហៅថា ទ្រឿងសា

ការទាមទារ​នេះ​កើតឡើង​បន្ទាប់ពី​បណ្តាញសារព័ត៌មាន​CNBC អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ចិន​បាន​ដំឡើង​កាំជ្រួច​ប្រឆាំង​នាវា​និង​យន្តហោះ​លើ​កោះ​ស្ព្រា​ត​លី ដែល​វៀតណាម​ក៏​អះអាងថា​ជា​របស់ខ្លួន​។​

​ចិន​មិនបាន​អះអាងថា​មាន​គ្រឿង​បរិក្ខា​យោធា​ថ្មី​ទេ​តែ​កាលពី​សប្តាហ៍​មុន​បានបញ្ជាក់​អះអាង​សាជាថ្មី​អំពី​សិទ្ធិ​សាងសង់​ទីតាំង​យោធា​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ណា​ដែល​ស្ថិតក្នុង​ទឹកដី​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ឡេ ធី ធូ ហាង បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​អង្គា​រថា​” វៀតណាម​…​អះអាងថា​សកម្មភាព​ធ្វើ​យោ​ធូប​នីយកម្ម រួមមាន​ការដាក់​កាំជ្រួច​នៅលើ​កោះ​ទ្រឿ​ង​សា​(​ស្ព្រា​ត​លី​)​ជាការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​វៀតណាម​។​វៀតណាម​ស្នើអោយ​ចិន​…​កុំ​ធ្វើ​យោ​ធូប​នីយកម្ម​និង​ដក​ឧបករណ៍​យោធា​ដែល​ត្រូវបាន​បញ្ជូនទៅ​ដាក់​លើ​សំណង់​ដោយ​ខុសច្បាប់​ក្រោម​អធិបតេយ្យភាព​វៀតណាម​”​។​

​សូមបញ្ជាក់ថា វៀតណាម​និង​ចិន​មាន​ជម្លោះ​រវាង​គ្នា​ជា​យូរ​មកហើយ​អំពី​ការអះអាង​កម្មសិទ្ធិ​ប្រជែង​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​គេ​ជឿថា​សំបូរ​ប្រេង​និង​ឧស្ម័ន​។​

​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ចិន​ថា នឹង​ប្រឈម​ផលវិបាក​ដោយសារតែ​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​ផ្លូវទឹក​មាន​ជម្លោះ​នេះ​។​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានការ​ពារ​”​ការសាងសង់​ដោយ​សន្តិវិធី​”​របស់ខ្លួន​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី ដោយ​អះអាងថា វា​ចាំបាច់​សំរាប​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់ខ្លួន​៕​ដោយ​៖​វាសនា​

ប៉ុស្តយាមរបស់វៀតណាមនៅប្រជុំកោះស្រ្ពាតលី