វៀតណាម​កាត់ទោស​ប្រហារជីវិត​៤​នាក់ និង​ចាប់​ជនជាតិ​ឡាវ​៥​នាក់​ ចំពោះ​បទល្មើស​ថ្នាំញៀន​

588
ចែករម្លែក

​មនុស្ស​៤​នាក់ រួម​មាន​ស្ត្រី​ម្នាក់​ផង ត្រូវបាន​តុលាការ​ក្រុង​ហូជីមិញ​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា ចំពោះ​បទល្មើស​ជួញដូរ​ថ្នាំញៀន​៦​គីឡូក្រាម​នៅ​ឆ្នាំ​២០១៤​។​

Vu Hong Son, Tran Thi Luong និង Do Duy Khanh ដែល​សុទ្ធតែ​មាន​អាយុ​ខ្ទង់​៤០​ឆ្នាំ និង​នាង​Le Thi Kim Anh អាយុ​៣៧​ឆ្នាំ ត្រូវបាន​រកឃើញ​ទោស​ពី​បទ​ជួញដូរ​​ថ្នាំញៀន​ខុសច្បាប់​។​

​ស្ត្រី​ជា​ជន​សមគំនិត​២​នាក់​ទៀត ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ម្នាក់​២០​ឆ្នាំ និង​ម្នាក់​ទៀត​១៨​ឆ្នាំ​។​

Vu Hong Son (​អាវ​ខៀវ​), Tran Thi Luong និង Do Duy Khanh​នៅក្នុង​តុលាការ​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ពុធ​

​វៀតណាម​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​ក្នុងចំណោម​ច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងតែង​បំផុត​នៅក្នុង​លោក​។​ជន​ណា​មាន ឬ​លួច​ដឹកជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីនឬ​កូកាអ៊ីន​ចាប់ពី​៦០០​ក្រាម​ឡើង ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ឡើង​ប្រឈម​ទោស​ប្រហារជីវិត​។​រីឯ​ការផលិត​ឬ​លក់​ហេ​រ៉ូ​អ៊ីន​ចាប់ពី​១០០​ក្រាម ឬ​ថ្នាំ​ញៀន​ផ្សេង​ទៀត​ចាប់ពី​៣០០​ក្រាម​ទៅ ក៏​ប្រ​​ឈម​ទោស​ប្រហារជីវិត​ផង​ដែរ​។​

​ទោះជា​យ៉ាងណា វៀតណាម​ឥឡូវ​ក្លាយជា​មជ្ឈមណ្ឌល​ប្រើប្រាស់ និង​ឆ្លងកាត់​គ្រឿងញៀន​ទៅ​កាន់​ប្រទេស​ទី​៣​ដ៏​ធំ​មកពី​តំបន់ត្រីកោណមាស​ដោយ​ការចាប់​បាន​ថ្នាំ​ញៀនលក្ខណៈ​​ធំៗ​កើត​មាន​រាល់​ខែ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​ឆ្នាំ​២០១៩ ជនជាតិ​ឡាវ​៥​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ក្នុងពេល​លួច​នាំ​ចូល​ថ្នាំញៀន​ចូល​ក្នុង​ប្រទេស​វៀតណាម​។​

​បុរស​ឡាវ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​នាំចូល​ថ្នាំ​មេតំ​ហ្វេ​តា​មីន​២​គីឡូក្រាម​ចូល​ខេត្ត កុន​ទុម ភាគ​កណ្តាល​តាម​ទោចក្រយានយន្ត បន្ទាប់​ពី​ឆ្លងកាត់​ព្រំដែន​វៀតណាម​​ឡាវ​និង​កម្ពុជា​។​

​ក្នុង​ថ្ងៃ​ដដែល ឆ្មាំ​ព្រំដែន​នៅក្នុង​ខេត្ត​សុន​ឡា​ភាគ​ខាងជើង​ជាប់​ព្រំដែន​ឡាវ បាន​ចាប់ខ្លួន​ស្ត្រី​២​នាក់​និង​បុរស​ម្នាក់​ចំពោះ​ការ​លួច​នាំ​ចូល​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ជាង​២,៥​គីឡូក្រាម និង​​ថ្នាំ​វង្វេង​៣០.០០០​គ្រាប់​៕​ដោយ​៖​វាសនា​/Ha

​ជនជាតិ​ឡាវ​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការ​លួច​នាំ​ចូល​ថ្នាំញៀន​ចូល​វៀតណាម​កាលពី​ថ្ងៃ​ពុធ​