វៀតណាម​កាត់ទោស​មន្ត្រី​ធនាគារ​៥​នាក់

217

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែវិច្ឆិកា​ថា វៀតណាម​បាន​កាត់ទោស​អតីតមន្ត្រី​ចំនួន​៥​នាក់​នៃ​ធនាគារ Dong A Bank ដែល​មិនបាន​ចុះបញ្ជី​នេះ ពីបទ​រំលោភបំពាន​ច្បាប់​ដែល​នាំឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ធនាគារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​នេះ​។​

​ក្រុមហ៊ុន​ថាមពល​និង​ធនាគារ គឺជា​ចំណុចកណ្តាល​នៃ​ការបង្ក្រាប​យ៉ាង​ពេញទំហឹង​ទៅលើ​អំពើពុករលួយ​នៅ​ប្រទេស​នេះ​។

​ធនាគារឯកជន Dong A Bank ដែលមាន​បញ្ហា​នេះ គឺ ស្ថិតក្នុង​ចំណោម​ធនាគារ​ផ្តល់ប្រាក់​កម្ចី​ជាច្រើន​ទៀត​ដែល​ស្ថិតក្រោម​ត្រួតពិនិត្យ​របស់​ក្រុម​អាជ្ញាធរ​ដែល​និយាយថា​ពួកគេ​ចង់​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​ដោយ​រួមទាំង ការរំលោភ​អំណាច និង ការរំលោភបំពាន​លើ​គោលការណ៍​ផ្តល់ប្រាក់​កម្ចី​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នាយកដ្ឋាន​ប៉ូលិស​ស៊ើបអង្កេត​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​កំពុង​ស៊ើបអង្កេត​ជាបន្ទាន់​លើ​ករណីនេះ​” ។​

​ប៉ូលិស​បាន​និយាយថា ការរំលោភបំពាន​លើ​ការទុកចិត្ត​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ ការរំលោភបំពាន​ដោយ​ចេតនា​​ទៅលើ​បទបញ្ជា​របស់​រដ្ឋ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច ដែល​បាន​នាំឱ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​និង​ការរំលោភបំពាន​លើ​ការផ្តល់​ប្រាក់កម្ចី​…​បានកើត​ឡើង​នៅ​ធនាគារពាណិជ្ជ​ភាគហ៊ុន Dong A ( DAB )​។​

​ប៉ូលិស​បាន​និយាយថា អតីតមន្ត្រី​៥​នៃ​ធនាគារ​នេះ ត្រូវបាន​ហាម​មិនឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​៕ ដោយ៖ សុខា

ធនាគារ Dong A Bank