វៀតណាម​កំពុង​សម្លាប់​វៀតណាម​ដោយ​ប្រើ​ចំណីអាហារ​កខ្វក់​

1418

​ប្រជាជន​វៀតណាម​កំពុង​ទទួលទាន​អាហារ​ខ្វះ​អនាម័យ​និង​គ្មាន​សុខភាព​រៀងរាល់ថ្ងៃ ដែល​ដាំ​ដុះ​និង​ផ្គត់ផ្គង់​ដោយ​ជនជាតិ​វៀតណាម​ខ្លួនឯង​ផ្ទាល់​។​

​អាហារ​ប៉ុន្មាន​មុខ​នេះ​អាច​បរិយាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​របស់​វៀតណាម​បាន គឺ កាហ្វេ​ក្លែងក្លាយ បន្លែ​ប្រឡាក់​ប្រេងម៉ាស៊ីន សាច់ជ្រូក​ចាក់​ថ្នាំ​សណ្តំ និង​ទុរេន​មាន​ជាតិគីមី​។​

​អាហារ​ដែល​ប្រជាជន​វៀតណាម​ឧស្សាហ៍​ទទួលទាន​ទាំងអស់នេះ ដែល​ពីមុន​ធ្លាប់ជា​រឿង​លេងសើច​មួយ​ក្នុងចំណោម​អ្នក​ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម ឥឡូវ​លែងមាន​អ្នក​លេងសើច​ទៀតហើយ ដោយសារតែ​ការភ័យខ្លាច​ពី​សុវត្ថិភាព​ម្ហូបអាហារ​កើតមាន​ស្ទើរតែ​រាល់ថ្ងៃ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​ស្ថានភាព​នេះ​គួរឱ្យ​ព្រួយបារម្ភ​រហូតដល់​ថ្នាក់​លោក ត្រឹ​ន ង៉ុ​ក វិញ អតីត​សមាជិកសភា​បាន​លើកឡើងថា “​ផ្លូវ​ពី​ក្រពះ​រហូត​ទៅដល់​ផ្នូរខ្មោច មិន​ដែលមាន​រយៈពេល​ខ្លី​និង​ងាយស្រួល​ដូច​សព្វថ្ងៃនេះ​ទេ​”​។​

* វៀតណាម​កំពុង​សម្លាប់​វៀតណាម​

​កេរ្ដិ៍ឈ្មោះ​របស់​ប្រទេស​ចិន​ចំពោះ​ការចាក់​ទំនិញ​គុណភាព​ទាប​ចូលមក​វៀតណាម​បានធ្វើឱ្យ​វៀតណាម​ក្លាយ​ទៅ​អ្នកទទួល​កំហុស​ពី​គេ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ផលិតផល​ក្លែងក្លាយ​និង​គ្មាន​សុវត្ថិភាព​នៅលើ​ទីផ្សារ​វៀតណាម​។​

​ប៉ុន្តែ ការពិត​បាន​បង្ហាញថា វៀតណាម​មិនអាច​ស្តីបន្ទោស​នរណាម្នាក់​ក្រៅពី​ខ្លួនឯង​នោះឡើយ​សម្រាប់​បញ្ហា​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ម្ហូបអាហារ​ដែល​កំពុង​ញាំញី​ប្រទេស​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​គឺ​ពោរពេញ​ទៅដោយ​របាយការណ៍​អំពី​បន្លែ​ដែល​កំពុង​ដាំ​នៅ​វៀតណាម​ដោយ​ប្រើ​ធាតុគីមី ការចាក់​ជ្រូក​ជាមួយ​ថ្នាំ​សណ្តំ​មុនពេល​សម្លាប់​យក​សាច់ ចេក​និង​ផ្លែឈើ​ដទៃទៀត​ត្រូវបាន​បាញ់​សារធាតុ​ឱ្យ​ឆាប់​ទុំ ស្រា​ក្លែងក្លាយ​លាយ​ជាមួយ​ទឹក​ធម្មតា និង​ការប្រមូល​សរីរាង្គ​សត្វ​ស្អុយរលួយ​មក​លក់​ឱ្យទៅ​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​នានា​។​

​ការ​និយាយថា “​វៀតណាម​កំពុង​សម្លាប់​វៀតណាម​” មិនមែន​ជាការ​បំផ្លើស​ទេ​។​

​មនុស្ស​ជាច្រើន​មិន​ហ៊ាន​បរិភោគ​ម្ហូបអាហារ​នៅ​វៀតណាម​ទេ ប្រសិនបើ​ពួកគេ​ដឹង​ពីអ្វី​ដែល​បានកើត​ឡើង​នៅ​ពីក្រោយ​ឆាក​នោះ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​យុវជន (Tuoitrenews) របស់​វៀតណាម​