វៀតណាម​ចាប់ខ្លួន​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ពីបទ​បើក​ល្បែងស៊ីសង​

1406
ចែករម្លែក

​វៀតណាម​បាន​ចាប់ខ្លួន​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​ការ​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណេ​ត​ខុសច្បាប់ បន្ទាប់ពី​លោក​ត្រូវបាន​ចោទប្រកាន់ថា មាន​ទំនាក់ទំនង​ទៅនឹង​ក្រុម​ល្បែងស៊ីសង​នៅ​ប្រទេស​នេះ​។​

​លោក ង្វៀន ថា​ញ់ ហៅ អតីត​ប្រធាន​នាយកដ្ឋាន​បច្ចេកវិជ្ជា​ជាន់ខ្ពស់​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​គឺជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​បំផុត ដែល​ត្រូវបាន​ចាប់ខ្លួន ចំពេល​មានការ​បង្ក្រាប​ខ្លាំង​លើ​អំពើពុករលួយ​។​

​លោក ង្វៀន ថា​ញ់​ហៅ អាយុ​៦០​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី១១មីនានៅ​មន្ទីរពេទ្យក្រុង​ហាណូយ​ជាទី​ដែល​លោក​បាន​កំពុង​សម្រាក​ព្យាបាល​ជំងឺ ។ នេះ​បើ​យោងតាម​កាសែត Tuoi Tre របស់​វៀតណាម​។​

​ក្រសួង​សន្តិសុខ​សាធារណៈ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក ថា​ញ់​ហៅ កំពុង​ត្រូវបាន​ស៊ើបអង្កេត​ចំពោះ​ការបើក​ល្បែងស៊ីសង នៅ​ខេត្ត​ភូ​ថូ ភាគ​ខាងជើង​ខេត្ត នៃ​ប្រទេស​នេះ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​បន្ថែមថា លោក ថា​ញ់​ហៅ ក៏ត្រូវ​បាន​ដក​ពី​តំណែង​ប៉ូលិស​ដោយ ប្រ​ធានា​ធីប​តី លោក ត្រឹ​ន តា​យ​ក្វាង ។​

​វេ​ប​សាយ​របស់​រដ្ឋាភិបាល​បាន​និយាយថា ប៉ូលិស​ផ្សេងទៀត​ប្រហែលជា​បាន​ចូលរួម​នៅ​ក្រុម​ល្បែងស៊ីសង​នេះ​​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​អន្ដរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​លុយ​រាប់លាន​ដុល្លារ​។​

​លោក ថា​ញ់​ហៅ បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការបង្ក្រាប​ល្បែងស៊ីសង​តាម​អ៊ិន​ធឺ​ណេ​ត​ខុសច្បាប់ ដោយ​រាប់បញ្ចូល​ទាំង​ការបង្ក្រាប​នៅក្នុង​ឆ្នាំ ផង​២០១២ នៅពេលដែល លោក បាន​បិទ​វេ​ប​សាយ​រាប់រយ​និង​ការ​ភ្នាល់​បាល់​ទាល់​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​៕

 

#