វៀតណាម​ចាប់​គ្រឿងញៀន​៥៥​គីឡូក្រាម ជាមួយនឹង​ជនសង្ស័យ​ឡាវ​និង​អាវុធ​

271
ចែករម្លែក

កង​ឆ្មាំ​ព្រំដែន​នៅ​ខេត្ត ហា​ទិញ ប្រទេស​វៀតណាម​ភាគ​កណ្តាល បាន​ចាប់ខ្លួន​ជនជាតិ​ឡាវ​៦ នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​៤​តុលា ខណៈ​ពួកគេ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​មកពី​ប្រទេស​​ឡាវ​។​

​បុរស​២​នាក់​ក្នុងចំណោម​ពួកគេ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ខណៈពេលដែល​ពួកគេ​កំពុង​បើកបរ​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​ជិត​ព្រំដែន​។​

​បន្ទាប់​ពី​ឆែកឆេរ​រថយន្ត​របស់​ពួកគេ កង​ឆ្មាំ​ព្រំដែន​និង​ក្រុម​មន្ត្រី​គយ​បាន​រកឃើញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​១០​គីឡូក្រាម គ្រឿងញៀន​មេតំ​ហ្វីតា​មីន​៤៥​គីឡូក្រាម ថ្នាំញៀន​​មេតំ​ហ្វីតា​មីន​៦.០០០​គ្រាប់ កាំភ្លើងខ្លី​២​ដើម​និង គ្រាប់កាំភ្លើង​៥០​គ្រាប់​។

​បន្ទាប់​ពី​ការចាប់ខ្លួន​នេះ បន្តិច​ក្រោយ​ម​ក្រុម​មន្ត្រី​នៅ​ខេត្ត​ហា​ទិញ បាន​ចាប់ខ្លួន​ជនជាតិ​ឡាវ​៤​នាក់​ថែមទៀត នៅលើ​ផ្លូវ​ជិត​ព្រំដែន​នោះ​។​

​ជនជាតិ​ឡាវ​ទាំង ៦​នាក់​នេះ​បាន​សារភាព​ថា​ពួកគេ​ជា សមាជិក​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដែល​បាន​ទិញ​គ្រឿងញៀន​នៅ​ប្រទេស​ឡាវ​នៅ​មុនពេល​លួច​នាំ​គ្រឿង​​ញៀន​ទាំងនោះ​ចូល​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​៕​ដោយ​៖​សុខា​/sn

គ្រឿងញៀន​និង​អាវុធ ដែល​ចាប់បាន​ពី​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ឡាវ​នៅ​ខេត្ត​ហា​តិញ កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩