វៀតណាម​ចាប់​ជនជាតិ​ចិន​ជាង​៣៨០​នាក់​ពី​បទ​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​អន​ឡា​ញ​

415
ចែករម្លែក

​រដ្ឋាភិបាល​នេះ បាន​និយាយថា ប៉ូលិស​នៅ​វៀតណាម កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា​បាន​ឃុំខ្លួន​ជនជាតិ​ចិន​ជាង​៣៨០​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​បើក​លេង​ល្បែង​​ស៊ីសង​លួចលាក់​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អន​ឡា​ញ​(online)​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ប្រទេស​នេះ​។​

​ការលេង​ល្បែងស៊ីសង​ជា​ការ​ខុស​ច្បាប់​នៅ​វៀតណាម​នៅ​ក្នុងករណី​ភាគច្រើន​នោះ​ប៉ុន្តែ​ទោះ​យ៉ាងនេះក្តី ក្រុម​ជន​បរទេស​ត្រូវបាន​អនុញ្ញាត​ឱ្យ​លេង​ល្បែង​នៅ​កាស៊ីណូ​ក្នុង​ស្រុក​។ ​កាលពី​ឆ្នាំមុន​វៀតណាម​បាន​និយាយថា​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​មួយ​ចំនួន​លេងល្បែង​នៅ​កាស៊ីណូ​ដែល​ត្រូវ​បាន​កំណត់ទុក ដោយ​ផ្អែក​លើ​ដំណាក់កាល​សាកល្បង​។​

​ក្រសួង​សន្តិសុខ​សាធារណ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​ររបស់​ខ្លួន​ថា​មនុស្ស​ទាំងនេះ ត្រូវបាន​ចាប់​ខ្លួន​ខណៈពេល​កំពុង​បើក​លេង​ល្បែងស៊ីសង​​តាម​គេហទំព័រ​ជាច្រើន​ក្នុង​បន្ទប់​ជាង​១០០ នៅ​តំបន់​ជា​ក្រុង​មួយ​នៅ​ទីក្រុង​ហៃ​ហ្វុង​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ហាណូយ​។​

​ប៉ូលិស​ចាប់​រឹបអូស​យក​ទូរស័ព្ទ​ជិត​២.០០០​គ្រឿង​និង​កុំព្យួទ័រ​៥៣០​គ្រឿង​ក្នុង​ការ​ឆ្មក់​ចាប់​នេះ​។​

​ក្រសួង​នេះ​បាន​និយាយថា ក្រុម​នេះ​បើក​លេង​ល្បែងស៊ីសង​តាម​អន​ឡាញ​សម្រាប់​អ្នកលេង​ល្បែង​ជនជាតិ​ចិន​ដែល​លេង​ភ្នាល់​ល្បែងភ្នាល់​កីឡា​និង​ឆ្នោត​ដោយ​មាន​ទឹកប្រាក់​​ភ្នាល់​ប្រមាណ​ជា​៣​ពាន់​លាន​យ័ន (៤៣៦,១៤ លាន​ដុល្លារ​)៕​ដោយ​៖​សុខា​/sn