វៀតណាម​ចាប់​បាន​ស្រកាពង្រូល​ទម្ងន់​ជាង​៥​តោន​លាក់​ក្នុង​កុងតេ​នឺ​គ្រាប់ស្វាយចន្ទី​

535
ចែករម្លែក

​អាជ្ញាធរ​វៀតណាម​ចាប់​បាន​ស្រ​កាព​ង្រូ​តជាង​៥​តោន​ដែល​គេ​លាក់​ក្នុង​កុងតេ​នឺ​គ្រាប់ស្វាចន្ទី ដឹក​មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​, នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​​សុក្រ​ទី​២៤​ឧសភា​។​

​សូម​រំលឹក​ថា កាលពី​ខែ​មុន អាជ្ញាធរ​សិង្ហ​បុរី​ក៏​រឹបអូស​បាន​ស្រកាពង្រូល​២៥,៦​តោន នៅក្នុង​ការ​ឆ្មក់​ចាប់​២​ផ្សេង​ពី​គ្នា ដែល​ជា​ការ​ចាប់បាន​ស្រកាពង្រូល​ច្រើន​បំផុត​របស់​ប្រទេស​​នេះ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​។​

​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន​ថា​គយ​និង​កងកម្លាំង​ប្រឆាំង​ការរត់ពន្ធ​បាន​រកឃើញ​ស្រកាពង្រូល​៥,២៦​តោន​​លាក់​ក្នុង​កុងតេ​នឺ​ពីរ ដែល​ដាក់​គ្រាប់​ស្វា​ចន្ទី​នៅ​កំពង់ផែ កាយ មេ​ប ភាគ​ខាងត្បូង​វៀតណាម​។​

​ជំនួញ​សត្វ​និង​ផ្នែក​នៃ​សត្វ​ពង្រូល​នៅ​វៀតណាម​ជា​អំពើ​ខុសច្បាប់ នៅពេល​មនុស្ស​ជាច្រើន​នៅតែ​គិតថា​ការប្រើ​ផ្នែក​នៃ​សត្វ​ប្រឈម​ការ​ផុត​ពូជ​នេះ​ល្អ​សំរាប់​សុខភាព​។​ស្រកា​វា​​ត្រូវបាន​គេ​ប្រើ​ជា​ឱសថ​សំរាប់​ព្យាបាល​ថ្លើម និង​បញ្ហា​ឆ្អឹង រីឯ​ស្ត្រី​គឺ​ជួយ​អោយមាន​ទឹកដោះ​។​

​ការ​ចាប់បាន​នេះ​កើតឡើង​៩​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​នៅ​ក្រុង​ហាយ​ហ្វុង របស់​វៀតណាម​ខាងជើង ចាប់​បាន​ស្រកាពង្រូល​៨,៣​តោន​ដឹក​មក​ពី​អាហ្វ្រិក​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ត្រី​វៀតណាម​អះអាងថា ស្រកាពង្រូល​ភាគច្រើន​ដែល​គេ​ចាប់បាន​នៅ​វៀតណាម​មាន​ប្រភព​មក​ពី​អាហ្វ្រិក​និង​ត្រូវ​គេ​ដឹក​ទៅ​ចិន​

#