វៀតណាម​ជួបប្រទះ​អាកាសធាតុ​ក្តៅ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​

314
ចែករម្លែក

​វៀតណាម​បាន​បំបែក​ឯតទគ្គ​កម្ម​សីតុណ្ហភាព​ខ្ពស់បំផុត​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខណៈដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​កើន​ឡើងដល់​ទៅ ៤៣,៤ អង្សា​នៅក្នុង​ខេត្ត​ហា​ទិញ​។​

​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សីតុណ្ហភាព​ក្តៅ​បំបែក​ឯកទគ្គកម្ម ១១០ អង្សា​ហ្វា​រិ​ន​ហៃ (៤៣,៣ អង្សា​) ត្រូវបាន​កត់ត្រា​នៅក្នុង​ស្រុក​ហួង​ខេ ភាគ​កណ្តាល​ខេត្ត​ហា​ទិញ​។​

​ការ​បំបែក​កំណត់ត្រា​សីតុណ្ហភាព​ជាតិ​នេះ​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយ​អ្នក​ព្យាករណ៍​ឈ្មោះ​អេ​ទៀន កា​ពី​ក្យា​ន (Etienne Kapikian) នៅ​ទីភ្នាក់ងារ​ឧតុនិយម​បារាំង​។​

​យោងតាម​វេ​ប​សាយ AccuWeather ខេត្ត​ហា​ទិញ​ជាទូទៅ​មាន​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​កម្រិត ៨០ អង្សា​ហ្វា​រិ​ន​ហៃ (២៦,៧ អង្សា​) នៅ​ឆ្នាំនេះ​។​

​ក្នុងការ​ពណ៌នា​អាំង​តង់​ស៊ី​តេ​កម្តៅ កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​និយាយថា “​សីតុណ្ហភាព ១១០ អង្សា​ហ្វា​រិ​ន​ហៃ គឺ​គ្រប់គ្រាន់​ល្មម​ក្នុងការ​ធ្វើឱ្យ​ទន់ គូ​ល័​រ​ទៀន រលាយ​សូកូឡា និង​បង្កើន​សីតុណ្ហភាព​នៅ​ខាងក្នុង​ឡាន​ចត​ចោល​លើសពី ១៤០ អង្សា​ហ្វា​រិ​ន​ហៃ (៦០ អង្សា​”​។​

​រលក​កម្តៅ​ដែល​បាន​វាយប្រហារ​ប្រទេស​នេះ​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ​គឺ​ឃើញ​សីតុណ្ហភាព​ឡើងដល់ ៣៧,៧ អង្សា​នៅ​កណ្តាល​ក្រុង​ដា​ណា​ង និង ៤០,៥ អង្សា​នៅក្នុង​ទីក្រុង​វ៉េ​។ ទីក្រុង​ហូជីមិញ​មាន​សីតុណ្ហភាព ៣៥ អង្សា​កាលពី​ថ្ងៃ​ចន្ទ​។​

​អ្នកស្រី​ភួង ហ៊័​ង ជា​អ្នកស្រុក​នៅ​ទីក្រុង​វ៉េ បាន​និយាយប្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា “​យើង​មិនអាច​ដកដង្ហើម​បានទេ​។ សីតុណ្ហភាព​នៅ​ម៉ោង ៦ ព្រឹក​គឺ ៨៥ ទៅ ៨៨ អង្សា​ហ្វា​រិ​ន​ហៃ​រួចហើយ​ទៅហើយ​”៕ ដោយ៖ កញ្ញាដាលីស

អាកាសធាតុ​នៅ​ខេត្ត​ហា​ទិញ​បាន​កើនឡើង​រហូតដល់ ៤៣,៤ អង្សា
អាកាសធាតុ​នៅ​ខេត្ត​ហា​ទិញ​បាន​កើនឡើង​រហូតដល់ ៤៣,៤ អង្សា