វៀតណាម​ដាក់គុក​សកម្មជន​២​នាក់​ពី​បទ​”​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​រដ្ឋ​” តាម​ហ្វេ​សប៊ុក​

280
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ទី​១១​ខែ​ឧសភា​ថា តុលាការ​វៀតណាម​បាន​ដាក់គុក​សកម្មជន​២​នាក់​ពី​បទ​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​រដ្ឋ​ដែល​បង្ក​គ្រោះ​​ថា្នក់​ដល់​ប្រទេស​ជាតិ ។ នេះ​ជា​ការផ្តន្ទាទោស​ចុងក្រោយ​បំផុត​នៅក្រោម​ការដឹកនាំ​ដ៏​តឹងរឹង​នៃ​ប្រទេស​នេះ​។​

​កាសែត​ប៉ូលិស​នៃ​ប្រជាជន​បាន​រាយការណ៍​ថា សកម្មជន​ជា​ស្ត្រី​២​នាក់​នេះ​គឺ​ឈ្មោះ Vu Thi Dung និង Nguyen Thi Ngoc Suong ។ Vu Thi Dung ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់គុក​៦​ឆ្នាំ ហើយ Nguyen Thi Ngoc Suong ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៥​ឆ្នាំ​ពី​បទ​បង្ហោះ​វីដេអូ​និង​អត្ថបទ​តាម​ហ្វេ​សប៊ុក​ប្រឆាំង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ប្រ​​ឆាំង​ច្បាប់​សន្តិសុខ​គ្រប់គ្រង​អ៊ី​ធឺ​ណែ​ត​។

​តុលាការ​នេះ​បាន​រកឃើញ​ថា​ពួកគេ​ទាំង​២​នាក់​នេះ​មាន​ពិរុទ្ធ​ពីបទ “​ប្រមូល​ឯកសារ សម្ភារ​និង​ផ្សព្វផ្សាយ​ពត៌មាន​ឃោសនា​ប្រឆាំង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ” ។​

​តំបន់​សេដ្ធកិច្ច​ពិសេស​ដែល​ស្នើឡើង​នេះ​ជា​ចំណុចរសើប​ខ្លាំង ហើយ​បង្ក​ឱ្យមាន​ការតវ៉ា​ខ្លាំង​កាលពី​ឆ្នាំមុន ដោយ​ក្នុង​ការតវ៉ា​នោះ ប៉ុស្តិ៍​ប៉ូលិស​និង​ការិយាល័យ​រដ្ឋាភិបាល​​ជាច្រើន​ត្រូវបាន​បំផ្លាញ​ក្នុងអំឡុង​ការតវ៉ា​នេះ ទោះជា​យ៉ាងណា អ្នកចូលរួម​បង្ក​ហិង្សា​ជា​ច្រើន​ត្រូវបាន​ចាប់ខ្លួន​កាត់ទោស​ដាក់គុក​ជា​បន្ត​បន្ទាប់​៕​ដោយ​៖​សុខា​

រថយន្ត​និង​ទង់ជាតិ​នៅ​តំបន់​សេដ្ធកិច្ច​ពិសេស​ត្រូវ​បាន​បំផ្លាញ​ក្នុងអំឡុង​ការតវ៉ា​ខ្លាំង​កាលពី​ឆ្នាំមុន​