វៀតណាម​ទទួលបាន​ការសន្យា​ការពារ​ពី​អាមេរិក ស្របពេល​ភាព​តានតឹង​ជាមួយ​ចិន​កើនឡើង​

1019
ចែករម្លែក
  • 4
    Shares

​វៀតណាម​ទទួលបាន​ការសន្យា​អំពី​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​និង​កិច្ចសហប្រតិបត្តិការ​វិ​ស័​យោធា​កាន់​រឹងមាំ​ពី​សហរដ្ឋអាមេរិក ដែលជា​ការបង្ហាញឱ្យឃើញ​នូវ​ក្តីបារម្ភ​ចំពោះ​ចិន ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​នៅ​អាស៊ីអាគ្នេយ៍ វៀតណាម បាន​ក្លាយជា​សំឡេង​តែមួយគត់​ក្នុងការ​ប្រឈម​តតាំង​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​ធំធេង​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ និង ត្រូវបាន​បង្ខំ​ឱ្យ​ផ្អាក​ការជីក​ខួង​យក​ប្រេង​នៅ​សមុទ្រ​នេះ​កាលពី​ខែ​មុន បន្ទាប់ពី​មានការ​គាប់សង្កត់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​និយាយប្រាប់​សម​ភាគី​វៀតណាម​របស់លោក​គឺ លោក ង៉ូ សួន លី​ច នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អង្គារ ថា ទំនាក់ទំនង​វិ​ស័​យោធា​កាន់តែ​រឹងមាំ គឺ​ឈរលើ​មូលដ្ឋាន​ផលប្រយោជន៍​រួម ដែល​រួមទាំង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ពី​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា “​រដ្ឋមន្ត្រី​ការពារជាតិ លោក ជី​ម ម៉ា​តទី​ស
​បាន​ស្វាគមន៍​ការចូល​ពាក់ព័ន្ធ​និង​ភាព​នាំមុខ​រីកចម្រើន​ឡើង​របស់​វៀតណាម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ទាំងពីរ បាន​យល់ព្រម​គ្នា​អំពី​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ធ្វើឡើង​ដោយ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មួយគ្រឿង​ទៅ​វៀតណាម​នៅ​ឆ្នាំក្រោយ ដែល​នេះ​ជា​ទស្សនកិច្ច​ទីមួយ ចាប់តាំងពី​សង្គ្រាម វៀតណាម​បានបញ្ចប់​កាលពី​ឆ្នាំ​១៩៧៥​។

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ពិភាក្សា​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន ភុ​ក នៅពេលដែល​ពួកគេ​បាន​ជួបពិភាក្សា​នៅ​សេត​វិមាន​កាលពី​ខែឧសភា​៕ ដោយ៖ សុខា

លោក ជី​ម ម៉ា​តទី​ស រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួល​ស្វាគមន៍ លោក ង៉ូ សួន លី​ច រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម នៅ​សេត​វិមាន កាលពី​ថ្ងៃ​អង្គារ