វៀតណាម​ទាមទារ​ឱ្យ​ឥណ្ឌូនេស៊ី​ដោះលែង​ក្រុម​អ្នកនេសាទ​

466
ចែករម្លែក

​វៀតណាម​បាន​ស្នើ​ឱ្យ​ឥណ្ឌូនេស៊ី​ដោះលែង​អ្នកនេសាទ​វៀតណាម​មួយ​ក្រុម ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ប្រទេស​ទាំង​២​។​

​លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា​ថា ខណៈពេល​ដែល​កំពុង​​នេសាទ​នៅក្នុង​ដែនទឹក​របស់​វៀតណាម​នៅក្នុង​តំបន់​មួយ​ដែល​វៀតណាម​និង​ឥណ្ឌូនេស៊ី​កំណត់ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​មាន​រយៈ​ចម្ងាយ​ជាង​៨​គីឡូម៉ែត្រ​ពី​ភាគ​​ខាងជើង​នៃ​ខ្សែ​ព្រំដែន​ទឹក​ឆ្នាំ​២០០៣ កាលពី​នា​ថ្ងៃទី​២៧​ខែ​មេសា​នោះ ទូក​នេសាទ​វៀតណាម​លេខ BD 97916 TS និង​និង​អ្នកនេសាទ​ចំនួន​១៤​នាក់​នៅ​លើ​ទូក​នោះ​ត្រូវ​​បាន​ចាប់ខ្លួន និង​ត្រូវបាន​បុក​រុញ​ទូក​នោះ​ទៅ​ឆ្ងាយ​ដោយ​នាវា​ឥណ្ឌូនេស៊ី​លេខ​381 ដោយ​បាន​បណ្តាលឱ្យ​ទូក​នេសាទ​វៀតណាម​នោះ លិច​”​។​

​លោកស្រី បាន​និយាយថា នាវា​លេខ​213 របស់​ក្រសួង​ធនធាន​ជលផល​វៀតណាម​ដែល​បាន​ឃើញ​ហេតុការណ៍​ភ្លាមៗ​នោះ​ខណៈ​ដែល​ពេល​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅក្នុង​តំបន់​នោះ​​បាន​ជួយ​សង្គ្រោះ​អ្នកនេសាទ​២​នាក់​ក្នុងចំណោម​អ្នកនេសាទ​ទាំងនោះ​ហើយ​បាន​ទាមទារ​ឱ្យ​នាវា​ឥណ្ឌូនេស៊ី​ចាកចេញ​ពី​ដែនទឹក​វៀតណាម​។​

​ទោះ​យ៉ាងណា​អ្នកនេសាទ​១២​នាក់​ដែល​នៅ​សេសសល់​នោះ ត្រូវបាន​នាំយក​ចូល​ទៅ​ដែនទឹក​ឥណ្ឌូនេស៊ី​។​

​ចាប់តាំងពី​ពេលនោះ​មក ក្រសួងការបរទេ​សវៀ​ត​ណា​ម​បាន​បញ្ជូន​កំណត់​ទូត​ទៅកាន់​ស្ថានទូត​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ដោយ​ស្នើ​ឱ្យ​ក្រុម​អាជ្ញាធរ​​ឥណ្ឌូនេស៊ី​ផ្ទៀងផ្ទាត់​ព័ត៌មាន​និង​ស៊ើបអង្កេត​ដើម្បី​បញ្ជាក់​ពី​ហេតុការណ៍​នោះ​ហើយ​កុំឱ្យ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​នៅ​ពេល​អនាគត​។​

​វៀតណាម​ក៏​បាន​ទាមទារ​ឱ្យ​ឥណ្ឌូណេស៊ី​ដោះលែង​ក្រុម​នាវិក​នៃ​នាវា​ដែល​លិច​នោះ​និង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​ក្តីសង្គ្រោះ​និង​ផ្តល់សំណង​ខូចខា​តដល់​ទូក​នេសា​ទ​វៀតណាម​និង​អ្នកនេសាទ​ទាំងនោះ​។​

​រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា​គោរព​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)​ឆ្នាំ​១៩៨២​ដែល​ក្នុងនោះ​ប្រទេស​ទាំង​២​នេះ​​ជា​សមាជិក​៕ដោយ៖សុខា/sn

នាវា​របស់​ក្រសួង​ធនធាន​ជលផល​វៀតណាម​និង​ន​វា​ឥណ្ឌូនេស៊ី​លេខ​381​បាន​ប៉ះគ្នា​កាលពី​ថ្ងៃទី​២៧​ខែ​មេសា​