វៀតណាម​និង​រុស្ស៊ី​មានបំណង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​បី​ដង​នៅត្រឹម​ឆ្នាំ​២០២០

2019
ចែករម្លែក

នាយករដ្ឋមន្រ្តីវៀតណាមនិងរុស្ស៊ី កាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នាថានឹងបង្កើនពាណិជ្ជកម្មទ្វេភាគីអោយដល់១០ពាន់លានដុល្លារនៅយ៉ាងយូរត្រឹមឆ្នាំទៅដោយកើនពីតំលៃធ្វើពាណិជ្ជកម្មចំនួន៣,៥៥ពាន់លានដុល្លារកាលពីឆ្នាំមុន។

ថ្លែងទៅកាន់អ្នកយកព័ត៌មានក្រោយកិច្ចពិភាក្សានៅក្រុងហាណូយ នាយករដ្ឋមន្រ្តីរុស្ស៊ី លោកឌីមីទ្រី មេតវេដេវ បាននិយាយថា ប្រទេសទាំង២នឹងពង្រីកកិច្ចសហការលើវិស័យប្រេងនិងហ្គាស ព្រមទាំងគមនាគមន៍។

ចំណែក នាយករដ្ឋមន្រ្តីវៀតណាមលោកង្វៀន សួនហ្វ៊ុក បាននិយាយថា កិច្ចសហការលើវិស័យយោធានិងសន្តិសុខ ព្រមទាំងវិស័យផ្សេងទៀតមានលទ្ធផលវិជ្ជមាន។ប្រទេសទាំង២នឹងអាចសហការគ្នាកាន់តែមានប្រសិទ្ធភាពឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយនឹងជំរុញពាណិជ្ជកម្មទ្វេភាគីអោយឡើងដល់១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២០។

សូមបញ្ជាក់ថា រុស្ស៊ី ជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំសំរាប់វៀតណាម។បច្ចុប្បន្នរុស្ស៊ីវិនិយោគជាង១០០គំរោងនៅក្នុងប្រទេសវៀតណាមជាមួយនឹងទឹកប្រាក់វិនិយោគ៩៩០លានដុល្លារ ភាគច្រើនលើអាជីវកម្មប្រេងនិងហ្គាស៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ធ្វើសន្និសីទកាសែតនៅក្រុងហាណូយកាលពីថ្ងៃ១៩វិច្ឆិកា ក្រោយជួបពិភាក្សាគ្នា