វៀតណាម​នឹង​ជួប​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ ២០១៨

321

​វៀតណាម​បាន​ចូលរួម​ជាមួយ​ម៉ាឡេស៊ី​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត AFF Suzuki Cup ឆ្នាំ ២០១៨ ជាមួយនឹង​ការទទួល​ជ័យជម្នះ​ជើង​ទី​ពីរ ២-១ លើ​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​។​

​ជ័យជម្នះ​នេះ​បានផ្តល់​ឱ្យ​វៀតណាម​នូវ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៤-២ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ការ​ស៊ុត​ចូល​២​គ្រាប់​ចុង​ម៉ោង​ពី​កីឡាករ​ង្វៀន ក្វាង​ហៃ និង ង្វៀន កុង​ភួង គឺ​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​វៀតណាម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​នៃ​ការប្រកួត​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​រាល់​២​ឆ្នាំ​ម្តងនេះ ចាប់តាំងពី​ឈ្នះ​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ ២០០៨ ។ កាល​ជើង​ទីមួយ វៀតណាម​ឈ្នះ​នៅ​ទឹកដី​ហ្វីលីពីន​២-១​។​

​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក​ស្វេ​ន​ហ្គោ​រ៉ា​ន អេ​រិ​ក​សុន ហ្វីលីពីន​មើលទៅ​មិន​ងាយ​នឹង​ស្តារ​បរាជ័យ​ពី​ជើង​ទីមួយ​ឡើយ ហើយ​បាន​ធ្លាក់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី ៤ ក្នុងការ​ប្រកួត AFC Suzuki Cup ៥​លើកចុងក្រោយ​។​

​ការប្រកួត​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ ហើយ​ជើង​ទី​២​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃទី​១៥​ធ្នូ​៕ ដោយ៖ កញ្ញាដាលីស

ង្វៀន កុង​ភួង អបអរ​គ្រាប់​បាល់​ស៊ុត​ចូល​ហ្វីលីពីន​នៅ​ចុង​ម៉ោង