វៀតណាម​នឹង​នាំចូល​អគ្គិសនី​ពី​ឡាវ​បន្ថែមទៀត​

173
ចែករម្លែក

​វៀតណាម​នឹង​នាំចូល​អគ្គិសនី​២០០​មេហ្គា​វ៉ាត់ បន្ថែម​ទៀត​ពី​ឡាវ​នៅ​ឆ្នាំ​ក្រោយ​ដែល​នឹង​ធ្វើអោយ​ចរន្តអគ្គិសនី​ដែល​ប្រទេស​នេះ​ទិញ​ពី​ឡាវ​មាន​កម្លាំង​សរុប ១.២០០ មេហ្គា​វ៉ាត់​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឡាវ​បានអនុម័ត​ការបង្កើន​ការនាំ​ចូល​ចរន្តអគ្គិសនី​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​សៅរ៍​​ទី​៧​ធ្នូ​។​

​ដោយ​រំពឹងថា​នឹង​ជួប​ការខ្វះ​ថាមពល​ចាប់ពី​ឆ្នាំ ២០២០​ការនាំ​ចូល​អគ្គិសនី​ពី​ឡាវ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​លើស​ពី​៥.០០០ មេហ្គា​វ៉ាត់​ក្នុងរយៈពេល ១០​ឆ្នាំ​ខាង​មុខ​។​

​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ខ្វះខាត​៣,៧​ពាន់​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ២០២១ ហើយ​នឹង​កើនឡើង​ប្រហែល ១៥​ពាន់​លាន​គីឡូវ៉ាត់​​ម៉ោង​នៅ​ឆ្នាំ ២០២៣ នៅ​មុន​ពេល​វា​ធ្លាក់ចុះ​ពាក់កណ្តាល​រាល់​ឆ្នាំ​ហើយ​ធ្លាក់​ចុះ​ដល់ ៣,៥ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ២០២៥ ។​

​ក្រុម​មន្ត្រី​ក្រសួង​នេះ​បាន​និយាយថា​ដោយសារ​ប្រទេស​នេះ​អាច​សន្សំសំចៃ​អគ្គិសនី​បាន​ពី ៥-៨ ភាគរយ​នោះ ភាគច្រើន​នៃ​ដំណោះស្រាយ​រយៈពេល​ខ្លី​ដើម្បី​ទូទាត់​នឹង​កង្វះខាត​​ថាមពល​នោះ គឺ​នាំ​ចូល​ចរន្តអគ្គិសនី​ពី​ប្រទេស​ឡាវ​បន្ថែម​។​

​សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង​ពួកគេ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងកា​រ​ពន្លឿន​ការងារ​លើ​គម្រោងថាម​ពល​ធំ ៕ដោយ៖សុខា/sn

​​ជាង​អគ្គិសនី​ពិនិត្យមើល​ខ្សែភ្លើង​នៅ​ទីក្រុង​ហាណូយ​