វៀតណាម​បង្កើន​ការបង្ក្រាប​លើ​ការចាក់បញ្ចូល​សារធាតុ​ខាប់​អន្ធិល​ចូលក្នុង​បង្គា​ដើម្បី​បង្កើន​ទម្ងន់​

517

​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បាន​សហកា​ជាមួយ​ប៉ូលិស​ក្នុងការ​បង្ក្រាប​ប្រឆាំង​ការដាក់បញ្ចូល​សារធាតុ​ខាប់​អន្ធិល​ខុសច្បាប់​ចូលទៅក្នុង​បង្គា​ដើម្បី​បង្កើន​ទម្ងន់​ហើយ​លក់បាន​ចំណេញ​លុយ​ច្រើន​បន្ថែមទៀត​។​

​លោក ផាំ ទៀន ទុង ប្រធាន​អធិការកិច្ច​នៃ​អង្គភាព​អធិការកិច្ច​របស់​ក្រសួង បាន​និយាយថា ច្រើន​ករណី​នៃ​ការដាក់បញ្ចូល​សារធាតុ​ខាប់​អន្ធិល​ខុសច្បាប់​ចូលទៅក្នុង​បង្គា ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងទៅនេះ​។​

​កាលពី​ថ្ងៃទី​៧​ខែកញ្ញា ក្រុមអធិការកិច្ច​នៅ​ខេត្ត​បាក​លីវ បាន​រកឃើញថា ការធ្វើ​អាជីវកម្ម​លក់ដូរ​បង្គា​ក្នុងស្រុក បាន​លួច​ដាក់​ប​ញ្ជូ​ល​សារធាតុ​ខាប់​អន្ធិល​ខុសច្បាប់​ឈ្មោះ CMC ដែលជា​សារធាតុ​ជា​ម្សៅ​។

​ការធ្វើ​ជំនួញ​លក់ដូរ​បង្គា​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​អាជីវកម្ម​ម្នាក់​ឈ្មោះ ដួន វ៉ាន់ ភុ​ក នៅ​ទីក្រុង​ទុង​ហៃ បាន​ជួល​កម្មករ​ច្រើន​នាក់​ដើម្បី​ចាក់​ប​ញ្ជូ​ល​សារធាតុ​ខាប់​អន្ធិល​ជាង​៦៣​គីឡូក្រាម​ចូលទៅ​បង្គា​ទាំងនោះ ។ សារធាតុ​ខាប់​អន្ធិល​CMC ជាង​៩​គីឡូក្រាម និង​ឧបករណ៍​សម្រាប់​ចាក់​ប​ញ្ជូ​ល​សារធាតុ​ខាប់​ខុសច្បាប់​នេះ ត្រូវបាន​ចាប់​រឹបអូស​យក​។​

​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ចំណីអាហារ​ជាតិ​វៀតណាម បាន​រាយការណ៍​អំពី​ការធ្វើ​អធិការកិច្ច​នៅ​កន្លែង​ធ្វើ​អា​ជី​កម្ម​លក់ដូរ​បង្គា​ចំនួន​១១​កន្លែង​នៅ​ខេត្ត​កា​មូ និង​ខេត្ត​កៀន​យ៉ាង ហើយ​បាន​រកឃើញ​កន្លែង​ធ្វើ​អា​ជី​កម្ម​ចំនួន​៣​ក្នុងចំណោម​កន្លែង​ធ្វើ​អា​ជីក​ម្ម​ទាំងនេះ បាន​ចា​ក់ប​ញ្ជូ​ល​សារធាតុ​នេះ​ចូលក្នុង​បង្គា​ទាំងនោះ​។ កន្លែង​ធ្វើ​អា​ជីក​ម្ម​ចំនួន​៣​នេះ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​៨.៨០០​ដុល្លារ​ក្នុង​មួយកន្លែង​អា​ជីក​ម្ម​៕ ដោយ៖ សុខា

​ក្រសួងកសិកម្ម​វៀតណាម បាន​សហកា​ជាមួយ​ប៉ូលិស​ក្នុងការ​បង្ក្រាប​ប្រឆាំង​ការដាក់បញ្ចូល​សារធាតុ​ខាប់​អន្ធិល​ខុសច្បាប់​ចូលទៅក្នុង​បង្គា​ដើម្បី​បង្កើន​ទម្ងន់ន្