វៀតណាម​បញ្ជាក់​ពី​ការទិញ​មី​ស៊ី​ល​ប្រឆាំង​នាវា​លឿន​បំផុត​លើ​លោក ពី​ប្រទេស​ឥណ្ឌា​

1553
ចែករម្លែក
  • 362
    Shares

​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់ថា​ខ្លួន​បានទទួល​មី​ស៊ី​ល​ធុន​ស្រាល​លឿន​ជាង​សំឡេង​ដែលមាន​ចម្ងាយ​ខ្លី​ពី​ឥណ្ឌា​។​

​លោកស្រី ឡេ​ធី ធូ​ហាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​វៀតណាម​កំពុង​បង្កើត​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​ឥណ្ឌា​ដើម្បី​អនុញ្ញាតឱ្យ​ប្រទេស​នេះ​បន្ត​គោលនយោបាយ​ការពារជាតិ​របស់ខ្លួន​។​

​លោកស្រី​ហាំង​បាន​និយាយថា “​ការទិញ​អាវុធ​នេះ​គឺ​ស្របតាម​គោលនយោបាយ​ការពារជាតិ​ដោយ​សន្តិវិធី​របស់​វៀត​ណា​ម​ក្នុង​បំណង​ការពារ​ប្រទេស​របស់ខ្លួន​” ។​

​លោកស្រី​បាន​និយាយថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​វៀតណាម​និង​ឥណ្ឌា​កំពុងតែ​រីកចម្រើន​ក្នុង​វិស័យ​ផ្សេងៗ និង​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​មី​ស៊ី​ល BrahMos ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន NPO Mashinostroeyenia របស់​រុស្ស៊ី និង​អង្គការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ការពារជាតិ​ឥណ្ឌា​។ វា​គឺជា​មី​ស៊ី​ល​ប្រឆាំង​នាវា​លឿន​បំផុត​របស់​ពិភពលោក ដែល​កំពុង​ធ្វើ​ប្រតិបត្តិ ហើយ​មាន​ល្បឿន​ចាប់ពី ៣.៤០០-៣.៧០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មី​ស៊ី​ល​សរុប​ទម្ងន់​បី​តោន​ទាំងអស់នេះ​អាច​បាញ់​ចេញពី​នាវាមុជទឹក នាវា យន្តហោះ​ចម្បាំង ឬ បាញ់​ពី​ដីគោក​។​

​ប្រទេស​ឥណ្ឌា​បានផ្តល់​នាវា​ល្បាត​រួចទៅហើយ​ដល់​វៀតណាម​ហើយ​បានផ្តល់​ការហ្វឹកហ្វឺន​យោធា​ប៉ុន្តែ​មី​ស៊ី​ល​គឺជា​កិច្ចព្រមព្រៀង​ជួញដូរ​អាវុធ​លើកដំបូង​រវាង​ប្រទេស​ទាំងពីរ​។​

​ព័ត៌មាន​លំអិត​អំពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះ​មិនទាន់​ត្រូវបាន​បង្ហាញ​ឱ្យដឹង​នៅឡើយ​ទេ​។​

​ប្រទេស​វៀតណាម​កំពុង​កសាង​កងទ័ពរ​បស់​ខ្លួន​ក្នុង​គ្រា​មាន​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ខាងកើត​ដែលមាន​ជម្លោះ ដែល​គេ​ស្គាល់​ជា​អន្តរជាតិ​ថា​ជា សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ប្រទេស​នេះ​ក៏បាន​បញ្ជា​ទិញ​នាវាមុជទឹក​ប្រភេទ Kilo ដើរ​ដោយ​អគ្គិសនី​និង​ប្រេងម៉ាស៊ូត ចំនួន ៦ គ្រឿង​ពី​ប្រទេស​រុស្ស៊ី​នៅក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ២ ពាន់​លាន​ដុល្លារ​ផងដែរ​។ នាវា​ទាំង​នោះបាន​មកដល់​កាលពី​ខែមករា​៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល BrahMos ដឹក​មកដល់​វៀតណាម