វៀតណាម​បញ្ជា​ឱ្យ​ទូក​នាវា​ត្រឡប់មក​កំពង់ផែ​វិញ នៅ​មុនពេល​ការមកដល់​នៃ​ខ្យល់ព្យុះ​

3080
ចែករម្លែក

​វៀតណាម​បាន​បញ្ជា​ឱ្យ​នាវា​ទាំងឡាយ​ត្រឡប់មក​កំពង់ផែ​វិញ នៅ​មុនពេល​ការមកដល់​នៃ​ខ្យល់ព្យុះ​ខ្លាំង​មួយ​និង​ត្រៀមខ្លួន​ធ្វើការ​ជម្លៀស​មនុស្ស​ចេញ​នៅតាម​ខេត្ត​ភាគ​​ខាងជើង​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​ខ្យល់ព្យុះ Son Tinh ត្រូវបាន​រំពឹងថា​នឹង​បក់បោក​មកលើ​តំបន់​នោះ​នៅ​ថ្ងៃ​ពុធ​ទី​១៨​ខែ​​កក្កដា​។​

​ក្រសួង​ឧតុនិយម​វៀតណាម​បា​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ ថា ខ្យល់ព្យុះ Son Tinh ដែល​បាន​បក់បោក​លើ​តំបន់​មួយចំនួន​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​នោះ មាន​​ល្បឿន​ខ្យល់​បក់បោក​ជាង​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​ក្រសួង​ឧតុនិយម​វៀតណាម​បា​និយាយថា ខ្យល់ព្យុះ​នេះ ត្រូវបាន​រំពឹងថា​នឹង​បង្ក​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បណ្តា​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ហើយ​អាច​បង្ក​​ជា​ទឹកជំនន់​និង​បំណាក់​ដី​។​

​កាលពី​ឆ្នាំមុន ទឹកជំនន់​និង​បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​ដែល​នាំ​ទឹកភ្លៀង​ខ្លាំង​មកជា​មួយ​ផង​នោះបាន​សម្លាប់​មនុស្ស​ចំនួន​៣៨៩​នាក់​នៅ​វៀតណាម​៕ដោយ៖សុខា/SN

​ព្យុះ Son-Tinh ចូល​មកដល់​វៀតណាម​កណ្តាល​ឆៀង​ខាងជើង​នី​ថ្ងា​១៨​កក្កដា​

កាលពី​ឆ្នាំមុន ទឹកជំនន់​និង​បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​បានសម្លាប់​មនុស្ស​ចំនួន​៣៨៩​នាក់​នៅ​វៀតណាម​