វៀតណាម​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​២​នាក់​បន្ថែម​ទៀត​ទៅ​សហរដ្ឋអាមេរិក​

360
ចែករម្លែក
  • 6
    Shares

វៀតណាម​បាន​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​នៃ​ទាហាន​អាមេរិក​២​នាក់​នៅ​ពិធី​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​Da Nang​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ​ទី​២​មេសា​។​

​អដ្ឋិធាតុ​នៃ​ទាហាន​អាមេរិក​ទាំងនេះ​ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការស្វែករក​រួម​គ្នា​រវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​រវាង​ខែ​កុម្ភៈ​និង​ខែ​មេសា​ឆ្នាំ​នេះ​។​

​ពួកគេ​ត្រូវបាន​ពិនិត្យមើល​ដោយ​ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​ទាំង​២​ដែល​បាន​និយាយថា​ពួកគេ​គឺ​ជា​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​សម្តែង​ការ​អរគុណ​នៅ​ពិធី​នេះ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​មនុស្សធម៌ សុ​ឆន្ទៈ​ល្អ និង​ការសហការ​ល្អ​របស់​វៀតណាម លើ​បញ្ហា​នេះ​៕

ការបញ្ជូន​អដ្ឋិធាតុ​កាលពី​ថ្ងៃ​អង្គារ ជា​ពិធី​លើក​ទី​១៤៨​ចាប់តាំងពី​ឆ្នាំ​១៩៧៣​មក​

#