វៀតណាម​ប្រគល់​បុរស​៤​នាក់​ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​ទៅ​ឱ្យ​ចិន​

482
ចែករម្លែក

​ប៉ូលិស​បាន​ប្រគល់​ជនជាតិ​ចិន​៤​នាក់​ទៅ​ឱ្យ​ប្រទេស​ចិន​ដែល​ពួកគេ​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​ពី​បទ​រត់ពន្ធ​ខុសច្បាប់​។​

​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​និយាយថា ប៉ូលីស​ចិន​បាន​ចេញ​ដីកាចាប់ខ្លួន ដើម្បី​តាម​ចាប់ខ្លួន​បុរស​៤​នាក់​ចំពោះ​ការជួញដូរ​ទំនិញ​ខុសច្បាប់​​និង​រត់ពន្ធ​កាកសំណល់​រឹង​ខុសច្បាប់​។​

​ប៉ូលិស​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ចាប់​ប្រគល់​បុរស​ចិន​ទាំង​នេះ​ទៅ​ឱ្យ​ប៉ូលិស​ចិន​កាលពី​ថ្ងៃ​ចន្ទ​នៅ​ចក្រ​ព្រំដែន​ក្នុង​ខេត្ត​Cao Loc ។​

​ប៉ូលិស​ប្រឆាំង​ការជួញដូរ​ខុស​ច្បាប់​របស់​ចិន បាន​និយាយថា​បុរស​ម្នាក់​ក្នុងចំណោម​ពួក​គេ​នេះ​បាន​បង្កើត​ក្រុម​ជួញដូរ​នេះ កាលពី​ឆ្នាំ​២០១៧ និង​មាន​៣​ក្រុម​ផ្សេង​ទៀត​ដែល​​ជួញដូរ​សំបុក​ត្រចៀកកាំ​ទម្ងន់​២៤២​តោន តម្លៃ​សរុប​២៩០​លាន​ដុល្លារ​ពី​តំបន់​ព្រំដែន​វៀតណាម​-​ចិន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ដោយ​បាន​គេច​មិន​បង់ពន្ធ​រដ្ឋ​​ចំនួន​៨៥,៣​លាន​ដុល្លារ​។

​បន្ទាប់ពី​ដឹង​ថា ពួកគេ​កំពុង​លាក់ខ្លួន​នៅ​វៀតណាម ប៉ូលិស​ចិន​ស្នើ​វៀតណាម​ជួយ​តាមដាន​និង​ចាប់ខ្លួន​ពួកគេ​។ ប៉ូលិស​វៀតណាម​បាន​ចាប់ខ្លួន​អ្នក​ទាំង​៤​នាក់​នេះ នៅ​ខេត្ត​Lang Son កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​៕​ប្រែ​សម្រួល​៖​សុខា​

ប៉ូលិស​វៀតណាម កាលពី​ថ្ងៃទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩​បាន​ចាប់ខ្លួន​បុរស​ចិន​ទាំង​៤​នាក់ ពី​បទ​ជួញដូរ​ខុស​ច្បាប់​នៅ​ចិន​