វៀតណាម​ប្រឈម​ទទួលរង​ខ្យល់ព្យុះ​ដុក​ស៊ូ​រី ដោយ​បណ្តាលឱ្យមាន​ការជម្លៀស​មនុស្ស​ចេញ​

349

​ប្រទេស​វៀតណាម បាន​កំពុង​ប្រឈម​ទទួលរង​ខ្យល់ព្យុះ ដុក​ស៊ូ​រី (Doksuri) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែកញ្ញា ដែល​ត្រូវបាន​រំពឹងថា​នឹង​ទៅជា​ខ្យល់ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង បក់បោក​លើ​ប្រទេស​វៀតណាម​ភាគ​អាគ្នេយ៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ខ្យល់ព្យុះ​នេះ បាន​បក់បោក​កាត់​ប្រទេស​ហ្វី​លី​ពី កាលពី​ថ្ងៃ​អង្គារ ស្របពេល​វិ​សម្ពាធ​ខ្យល់​ត្រូពិច​ឈ្មោះ ម៉ា​រីង (Maring) បានសម្លាប់ មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤​នាក់ និង​បាត់​ខ្លួន​៦​នាក់​។ ខ្យល់ព្យុះ​នេះ​ដែល​បក់បោក​កាន់តែខ្លាំង​នេះ មាន​ល្បឿន​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវបាន​រំពឹងថា​នឹង​បង្កឱ្យមាន​បំណាក់​ដី​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្តាល នៅ​ថ្ងៃ​សុក្រ​។ នេះ​បើ​យោងតាម​មណ្ឌល​អាកាសធាតុ​ជាតិ​វៀតណាម​។​

​ក្រុមមន្ត្រី​អាកាសធាតុ បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់ និង​បំណាក់​ដី នៅ​តំបន់​ភាគ​ខាងជើង​និង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។

​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ត្រិ​ញ តិ​ញ ទុង បាន​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញពី​តំបន់​ដែល​ប្រឈម​ហានិភ័យ​ខ្លាំង​៕ ដោយ៖ សុខា

វៀតណាម​កំពុង​ជម្លៀស​មនុស្ស​ចេញពី​មុខ​ខ្យល់ព្យុះ​ដុក​ស៊ូ​រី