វៀតណាម​រាយការណ៍​ថា​មាន​ករណី​ជម្ងឺ​គ្រុនផ្តាសាយ​បក្សី​ដែលមាន​មេរោគ​ខ្លាំង​បំផុត​ចំនួន​៣​ករណី​

651
ចែករម្លែក

អង្គការ​សង្គម​សុខភាព​សត្វ​ពិភពលោក (OIE) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា​វៀតណាម​បាន​រាយការណ៍​ថា​មាន​ជម្ងឺ​​គ្រុនផ្តាសាយ​បក្សី​H5N6 ចំនួន​៣​ករណី​ក្នុងចំណោម​បក្សី​ជាច្រើន​ក្បាល​នៅក្នុង​ស្រុក​។ នេះ​បើ​យោ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​វៀតណាម​ដែល​អង្គការ​​នេះ​ទទួលបាន​។​

​ការផ្ទុះ​ជំងឺ​នេះ​ពីដំបូង​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​២៨ ខែកក្កដា នៅក្នុង​ហ្វូងបក្សី​ក្នុងស្រុក​ចំនួន​២.៤០០​ក្បាល នៅ​ខេត្ត​Nghe An​។ ជំងឺ​នេះ​បានសម្លាប់​សត្វ​បក្សី​ចំនួន​៩០​ក្បាល ។​

​នៅ​ថ្ងៃ​ដដែល​នោះ ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត Hai Phong នៅក្នុង​ហ្វូង​សត្វ​បក្សី​៤.៧២០​ក្បាល ជាទី​ដែល​ជំងឺ​នេះ​បានសម្លាប់​បក្សី​៥០០ ក្បាល​។​

​កាលពី​ថ្ងៃទី​៣០​ខែកក្កដា វីរុស​ជំងឺ​នេះ ត្រូវបាន​រកឃើញ​នៅ​ខេត្ត​Hai Phong នៅក្នុង​ហ្វូង​សត្វ​បក្សី​៥.៥០០​ក្បាល ជាទី​ដែល ជំងឺ​នេះ​បានសម្លាប់​បក្សី​​ចំនួន​១.០០០​ក្បាល​ក្នុងចំណោម​សត្វ​ទាំងនេះ ។ សត្វ​បក្សី​នៅសល់​ដែល​មិន​ងាប់​ទាំងនោះ ត្រូវបាន​សម្លាប់ចោល​។​

​ប្រភេទ​សត្វ​បក្សី​ទាំងនេះ​មិនត្រូវ​បានបង្ហាញ​នោះទេ ហើយ ប្រភព​នៃ​ជំងឺ​នេះ មិនត្រូវ​បាន​ដឹក​នោះទេ​៕​ដោយ​៖​សុខា​/sn

​កូន​ទា​ជាង​២.៤០០​ល​ក្បាល​ត្រូវ​សម្លាប់ចោល​ដោយសារ​ខ្លាច​ជម្ងឺផ្តាសាយបក្សី​នៅក្នុង​ខេត្ត​ង៉េ​អាន​