វៀតណាម​រាយការណ៍​អំពី​ការស្លាប់​មនុស្ស​លើកទីមួយ​ដោយ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​

3125
ចែករម្លែក

មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនៅទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃសុក្រទី៨មិថុនាថា ម្នាក់ក្នុងចំណោមអ្នកជំងឺច្រើននាក់ ដែលបានស្លាប់កាលពីថ្ងៃទី៣០ខែឧសភានោះ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះវីរុសផ្តាសាយH1N1ដែលធ្វើឱ្យស្រ្តីនេះក្លាយជាជនរងគ្រោះនៃជំងឺគ្រុនផ្តាសាយជ្រូកដំបូងគេដែលត្រូវបានរាយការណ៍
នៅប្រទេសនេះ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

លោក Nguyen Tri Dung ប្រធានមជ្ឈមណ្ឌលសុខភាពក្រុងហូជីមិញនិយាយថាស្រ្តីអាយុ២៦ឆ្នាំនេះបានស្លាប់បន្ទាប់ពីនាងបានព្យាយាមព្យាបាលដោយខ្លួនឯងនៅផ្ទះអស់រយៈពេល៥ថ្ងៃ។ នេះជាការស្លាប់លើទីមួយដោយជំងឺគ្រុនផ្តាសាយជ្រូកដែលត្រូវបានរាយការណ៍នៅវៀតណាមចាប់តាំងពីបុរសអាយុ៣០ឆ្នាំម្នាក់ បានស្លាប់ នៅទីក្រុងញ៉ា ត្រាង កាលពីខែកុម្ភៈឆ្នាំ ២០១៤។

បន្ទាប់ពីពិនិត្យតាមដានអស់រយៈពេល៨ថ្ងៃមកនោះ ក្រុមវេជ្ជបណ្ឌិតមិនបានរកឃើញករណីថ្មីនៃជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងសង្កាត់របស់ស្ត្រីនេះរស់នៅ ឬនៅមន្ទីរពេទ្យដែលនាង បានទទួលការព្យាបាលនោះទេ។

មន្ទីរពេទ្យ ចូ រ៉ី(Cho Ray)នៅក្រុងហូជីមិញ ក៏កំពុងព្យាបាលអ្នកជម្ងឺភេទប្រុសអាយុ៤៩ឆ្នាំម្នាក់ដែលមានជំងឺនេះផងដែរ។ បុរសនេះ ត្រូវបានបញ្ជូនពីខេត្តប៊ីញ ធួន(Binh Thuan )ហើយមានប្រវត្តិជំងឺទឹកនោមផ្អែម ខណៈពេលដែលស្ត្រីដែលស្លាប់នោះមានជំងឺធាត់។ លក្ខខណ្ឌទាំង២នេះត្រូវបានរកឃើញក្នុងចំណោមកត្តាជាច្រើន
ដែលអាចធ្វើមានហានិភ័យខ្ពស់នៃការឆ្លងមេរោគឬផលវិបាកពីជំងឺនេះ។

វីរុសH1N1នេះ បានផ្ទុះឡើងនៅទូទាំងពិភពលោក កាលពីឆ្នាំ២០០៩ ហើយបណ្តាលឱ្យស្លាប់មនុស្សជាង១៧.០០០នាក់៕ដោយ៖សុខា/sn

វៀតណាម មានករណីឆ្លងវិរុសនេះជាង១១.០០០ករណី រហូតមកដល់ពេលនេះ ដោយរួមទាំងមានករណីស្លាប់លើកទីមួយ កាលពីខែមេសាឆ្នាំ២០១៣