វៀតណាម​រិះគន់​ខ្លាំង​ប្រឆាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​តៃវ៉ាន់​នៅ​សមុទ្រ​ចិន​ខាងត្បូង​

168
ចែករម្លែក
  • 23
    Shares

​វៀតណាម​បាន​រិះគន់​យ៉ាង​ខ្លាំង​ប្រឆាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​តៃវ៉ាន់​នៅ​ជិត​កោះ​Itu Aba នៅ​ប្រជុំ​កោះ Spratly ឬ ហៅ​ថា​ប្រជុំ​កោះ​Truong Sa​ដោយ​ថា​ វា​ជា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ខ្លួន ។​

​លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា​ថា ” ការពិត​នោះ​គឺ ថា​ទោះបីជា​មាន​ការតវ៉ា​ពី​វៀតណាម​​ក៏ដោយ ក៏​តៃវ៉ាន់​នៅ​តែ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​សមុទ្រ​នេះ នៅ​ជុំវិញ​កោះ​Ba Binh ឬ កោះ Itu Aba នៅ​ប្រជុំ​កោះ Truong Sa របស់​វៀតណាម ។ នេះ​ជា​ការរំលោភ​​បំពាន​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​លើ​ប្រជុំ​កោះ​នេះ​”​។​

​លោកស្រី បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ ដោយ​ប្រើ​ឈ្មោះ​ជា​ភាសា​វៀតណាម​សម្រាប់​ហៅ​”​សមុទ្រ​ចិន​ខាងត្បូង​ថា ” វា​គម្រាម​សន្តិភាព ស្ថិរភាព សុវត្ថិភាព​និង​សន្តិសុខ​សមុទ្រ ដែល​បង្ក​ឱ្យមាន​ភាព​តានតឹង​និង​ភាពស្មុគ្រស្មាញ​ដល់​ស្ថានភា​ពនៅ​សមុទ្រ​ខាងកើត​នេះ ។​

​កង​ឆ្មាំ​សមុទ្រ​តៃវ៉ាន់ បាន​ប្រកាស​កាលពី​ថ្ងៃទី​១២​ខែ​មីនា​ដើម្បី​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​កោះ Itu Aba ដោយ​ចាប់ពី​ថ្ងៃទី​២០​ដល់​២១​ខែ​មីនា ដោយ​ប្រើ​កាំភ្លើង​ធំ​​អាវុធ​ប្រឆាំង​យន្តហោះ និង អាវុធ​ប្រឆាំង​រថក្រោះ​។​

​លោកស្រី Le Thi Thu Hang បាន​និយាយថា វៀតណាម មាន​មូលដ្ឋាន​ច្បាប់​ពេញលេញ​និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដើម្បី​អះអាង​អំពី​”​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​​បាន​”​លើ​ប្រជុំ​កោះ Spratly និង Paracel ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ​៕​ប្រែ​សម្រួល​៖​សុខា​

កោះ​Ba Binh (​ឬ​កោះ Itu Aba) ត្រូវបាន​គេ​មើល​ឃើញ​តាមរយៈ​ប្រព័ន្ធ​ផែនទី​Google Maps