វៀតណាម​ សង់​រូបសំណាក​ព្រះពុទ្ធ​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​

191
ចែករម្លែក
  • 46
    Shares

​រូបសំណាក​ព្រះពុទ្ធ​កម្ពស់​ ៧២​ម៉ែត្រ​ នៅ​សង្កាត់​សូន​តា​យ ក្រុង​ហាណូយ ឆាប់ៗ​នេះ​នឹង​បញ្ចេញ​ស្នាមញញឹម​លើ​អាស៊ីអាគ្នេយ៍​។

​ការសាងសង់​រូបសំណាក​ដ៏​ធំ​មហិមា​នៃ​ព្រះពុទ្ធ​អមិតាភៈ​ បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៥ ​នៅ​វត្ត​ខៃ​ង្វៀន សង្កាត់​សូន​តា​យ ក្រុង​ហាណូយ គឺ​៤៣​គីឡូម៉ែត្រ​នៅ​ចុង​ភាគ​ខាងលិច​ក្រុង​។

​នៅ​កម្ពស់ ៧២ ម៉ែត្រ ព្រះពុទ្ធ​រូបនេះ​នឹង​ក្លាយជា​រូបសំណាក​ព្រះពុទ្ធ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដោយ​អាច​ទាក់ទាញ​ពុទ្ធសាសនិក​ ក៏ដូចជា​អ្នកទេសចរ​ជាច្រើន​នាក់​នៅពេល​អនាគត​ផងដែរ​។​

​រូបចម្លាក់​ព្រះពុទ្ធ​កម្ពស់ ១៣ ជាន់ ដែល​ក្នុងនោះ ១២ ជាន់​គឺ​ទុក​ស​ម្រាប់​ថ្វាយបង្គំ​ព្រះពុទ្ធ​ពោធិ៍សាត់ កំពុង​ត្រូវបាន​កសាងឡើង​ផ្អែក​តាម​ទស្សនៈ​របស់​ពុទ្ធសាសនា​ស្ដីពី​ការចាប់បដិសន្ធិ​ឡើងវិញ​។ ការងារ​សាងសង់​ផ្នែក​ខាងក្នុង​រូបសំណាក​នៅ​កំពុង​មមាញឹក​នៅឡើយ និង​រំពឹង​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់​៕ ដោយ៖ កញ្ញាដាលីស/Ha