វៀតណាម​សម្លាប់​ជ្រូក​ចោល​ចំនួន​១,៧​លាន​ក្បាល ខណៈ​ដែល​វីរុស្ស​នៃ​ជំងឺ​ផ្តាសាយ រាលដាល់​តំបន់​ថ្មី​ជាច្រើន​

645
ចែករម្លែក

​វៀតណាម​បាន​សម្លាប់​ជ្រូក​ចោល​ជាង​១,៧​លាន​ក្បាល ខណៈ​ដែល​វីរុស្ស​នៃ​ជំងឺ​ផ្តាសាយ​អាហ្វ្រិ​ចនេះ បាន​ឆ្លង​រីក​រាលដាល នៅ​ទូទាំង​ប្រទេស​នេះ ដោយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា​ ជំងឺ​នេះ​អាច​ឆ្លង​រាលដាល​ដល់​កសិដ្ឋាន​ពាណិជ្ជកម្ម​ជាច្រើន​ដែល​ស្ថិតនៅ​ជិតគ្នា​។​

​ជិត​៥​ភាគរយ​នៃ​ចំនួន​ជ្រូក​សរុប​របស់​ប្រទេស​នេះ ត្រូវបាន​សម្លាប់​ចោល ខណៈ​ដែល​ចំនួន​ខេត្ត​និង​ក្រុង​ដែល​បាន​ទទួលរង​ផលប៉ះពាល់​នោះ បាន​កើនឡើង​ដល់​៤២​ខេត្ត​-​ក្រុង​។​

​ការឆ្លង​រីក​រាលដាល​នេះ ទំនងជា​នឹង​បន្ត​រីក​ធំ​ចូល​ដល់​តំបន់​និង​កសិដ្ឋាន​ធំៗ​ជាង​នេះ មួយ​ចំនួន​ផ្សេង​ទៀត ។​នេះ​បើ​យោង​តាម​ការព្យាករណ៍រ​បស់​ក្រសួង​កសិកម្ម​របស់​​ប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

វៀតណាម​សម្លាប់​ជ្រូក​៥​សែន​ក្បាល​បន្ថែម​ក្នុង​រយៈពេល​កន្លះ​ខែ​មកនេះ​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​ប៉េស្ត​ជ្រូក​អាហ្វ្រិក​