វៀតណាម​សោកស្តាយ​ការបដិសេធ​របស់​ម៉ាឡេស៊ី​ចំពោះ​ការសុំ​ដោះលែង​ស្ត្រី​វៀតណាម​ក្នុង​ករណី​ឃាតកម្ម​លើ លោក គីម ចុង​ណា​ម​

358
ចែករម្លែក
  • 19
    Shares

​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេចចិត្ត​បន្ត​ការកាត់ទោស​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សម្លាប់​លោក គីម ចុង​ណា​ម បង​ប្អូនប្រុស​របស់​មេ​ដឹកនាំ​កូរ៉េ​​ខាងជើង លោក គីម​ជុង​អ៊ុន​។

​ការសម្រេចចិត្ត​នេះ​បាន​នាំឱ្យ​មាន​ការខកចិត្ត​បន្ទាប់​ពី​ជនជាប់ចោទ​ម្នាក់​ទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណីនេះ ជា​ស្ត្រី​ឥណ្ឌូនេស៊ី​នោះ ត្រូវបាន​កាត់ទោស​ឱ្យ​រួច​ទោស​​និង​ត្រូវបាន​ដោះលែង កាលពី​ថ្ងៃ​ចន្ទ​។​

​ស្ថានទូត​វៀតណាម​នៅ​ម៉ាឡេស៊ី​បាន​និយាយថា​ខ្លួន​មាន​ការសោកស្តាយ​ចំពោះ​ការបដិសេធ​របស់​តុលាការ​ម៉ាឡេស៊ី ក្នុង​ការទម្លាក់​ចោល​កា​រ​ចោទប្រកាន់​អំពី​ឃាតកម្ម​ប្រឆាំង​​នាង ឌ័ន ធី​ហឿង ហើយ ដោះលែង​នាង​។​

​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​និយាយប្រាប់​វេស​សាយ​VnExpress ថា វៀតណាម​នឹង​បន្ត​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​ម៉ាឡេស៊ី​ដើម្បី​ធានា​ការកាត់ក្តី​ដោយ​យុត្តិធម៌​និង​ដោះ​​លែង​នាង​។​

​នាង ឌ័ន ធី​ហឿង ស្ត្រី​វៀតណាម​អាយុ​៣០​ឆ្នានេះ និង​នាង ស៊ីទិ អា​យ​ស៍យ៉ាស ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​២៦​ឆ្នាំ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណី​ដូចគ្នានេះ ត្រូវបាន​វិនិច្ឆយ​​ទោស​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ តាម​ការចោទប្រកាន់​ពី​បទ​សម្លាប់ លោក គីម ជុង ណា​ម​​ដោយ​ដាក់​សារធាតុ​គីមី​ពុល​VX នៅ​លើ​មុខ​របស់​លោក នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួកា​លពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧៕ដោយ៖សុខា/sn

នាង ឌ័ន ធី​ហឿង (​រូប​ឆ្វេង​) ចាកចេញ​ពី​តុលាការ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៤​ខែ​មីនា ឆ្នាំ​២០១៩