វៀតណាម​អនុញ្ញាតអោយ​ប៉ូលិស​ពិសេស​ធ្វើការ​ដល់​អាយុ​៧០​ឆ្នាំ​

580
ចែករម្លែក

​ក្រិត​ច្បាប់​ថ្មី​មួយ​គ្រោង​នឹង​អនុញ្ញាត​អោយ​នាយប៉ូលិស​ពិសេស​ធ្វើការ​បន្ថែម​១០​ឆ្នាំ​ទៀត​ក្រោយ​ដល់​អាយុ​ចូល​និវត្តន៍​តាម​ធម្មតា​។​

​ក្រិត​នេះ​នឹង​អនុញ្ញាត​អោយ​សាស្ត្រាចារ្យ​ក្នុង​កងកម្លាំង​សន្តិសុខ​សាធារណៈ​ធ្វើការ​១០​ឆ្នាំ​ថែម គ្រូ​ថែម​៧​ឆ្នាំ​និង​វេជ្ជបណ្ឌិត​និង​អ្នកជំនាញការ​ជាន់ខ្ពស់​ថែម​៥​ឆ្នាំ​ហើយ​ការអនុវត្ត​​វា​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​២៥​កក្កដា​។​

​អាយុ​ចូល​និវត្តន៍​ធម្មតា​នៅ​វៀតណាម​គឺ​៦០​ឆ្នាំ សំរាប់​បុរស​និង​៥៥​ឆ្នាំ​សំរាប់​ស្ត្រី​។​

​លក្ខខណ្ឌ​ជាក់លាក់​ទទួល​ដើម្បី​បាន​ការពន្យារពេល​ចូលនិវត្តន៍ មន្ត្រី​សន្តិសុខ​នោះ​តែ​ប្រើប្រាស់​ដោយ​អង្គភាព​ផ្ទាល់ មិន​បំរើ​ការងា​រដ្ឋ​ក្រោម​២០​ឆ្នាំ​តាមច្បាប់​កំណត់ បំពេញ​តាម​​លក្ខខណ្ឌ​សុខភាព និង​មាន​ក្រមសីលធម៌​និង​សមត្ថភាព​វិជ្ជាជីវៈ​។​តែ​ពួកគេ​មិន​ស្ថិត​ក្នុង​តំណែង​ដឹកនាំ និង​អាច​គ្រាន់តែ​ជួយ​បណ្តុះបណ្តាល​អ្នក​ដទៃ​និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​​ប៉ុណ្ណោះ​។​

​ពួកគេ​អាច​ឈប់​ពេលណា​ក៏​បាន​ក្នុងអំឡុងពេល​បន្ថែម​អាយុ​ចូល​និវត្តន៍​នេះ និង​ទទួលបាន​ប្រាក់​ចូល​និវត្តន៍​ពេញ​ដដែល​។​

​នៅក្នុង​ការកែប្រែ​ច្បាប់​ការងារ រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ណែនាំ​អោយ​បង្កើន​អាយុ​ចូល​និវត្តន៍​ពី​៦០​ទៅ​៦២​ឆ្នាំ​សំរាប់​បុរស និង​៥៥​ទៅ​៦០​ឆ្នាំ​សំរាប់​ស្ត្រី ហើយ​សភា​នឹង​ពិចារណា​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​នៅ​ឆ្នាំ​នេះ​។​

​សូមបញ្ជាក់​ថា វៀតណាម​ឈានចូល​ចំណុចរ​បត់​មួយ​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ខ្លួន​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​វ័យចាស់​លឿន​បំផុត​មួយ​នៅក្នុង​លោក​។​ចំនួន​​មនុស្ស​វ័យ​៦៥​ឆ្នាំ​ឡើង​នឹង​កើន​ពី​៦,៣​លាន​នាក់​កាលពី​ឆ្នាំមុន ដល់​ប្រមាណ​១៨​លាន​នាក់​នៅ​ឆ្នាំ​២០៤០ ដែល​វា​តំណាងអោយ​១៨​ភាគរយ​នៃ​ប្រជាពលរដ្ឋ​វៀតណាម​និង​ប្រែក្លាយ​​វៀតណាម​ពី​សង្គម​សំបូរ​យុវជន​ទៅ​ជា​សង្គម​សំបូរ​មនុស្ស​ចាស់​វិញ​ម្តង​។​

​បើ​តាម​អ្នកជំនាញ បើ​និន្នាការ​ចូលនិវត្តន៍​នេះ​នៅតែ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​ទេ នេះ​មូលនិធិ​ធានារ៉ាប់រង​សង្គម​អាច​មាន​បញ្ហា​នៅ​ត្រឹម​ឆ្នាំ​២០២០ និង​ក្ស័យធន​នៅ​ត្រឹម​ឆ្នាំ​២០៣៧​តែម្តង​៕​ដោយ​៖​វាសនា​

​ប៉ូលិស​វៀតណាម​នៅ​ជិត​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ហាណូយ​ក្នុងអំឡុង​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាម៉េរិក​និង​កូរ៉េ​ខាងជើង​កាលពី​ខែ​កុម្ភៈ​