អតីត​អភិបាលរង​ធនាគារកណ្តាល​វៀតណាម ត្រូវបានចោទប្រកាន់និងបង្ខាំងអោយនៅតែក្នុងផ្ទះ

427

​ប៉ូលិស​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កញ្ញា​ថា ពួកគេ​បាន​ចោទប្រកាន់​អតីត​អភិបាលរង​ធនាគារកណ្តាល​ពីបទ​ខ្វះ​ការទទួលខុសត្រូវ ស្រប​ពេលដែល ប្រទេស​នេះ​បង្កើន​ចំណាត់កា​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​វិស័យ​ថាមពល​និង​ធនាគារ​។​

​ក្រុមហ៊ុន​ប្រេង​រដ្ឋ PetroVietnam និង វិស័យ​ធនាគារ ដែលមាន​រឿងអាស្រូវ​ខ្លាំង​នោះ ស្ថិតនៅ​ចំ​ចំណុចកណ្តាល​នៃ​ចំណាត់ការ​បង្ក្រាប​នៅ​ប្រទេស​វៀតណាម ដែល​បាន​នាំឱ្យមាន​ការដកតំណែង​របស់​សមាជិក​ការិយាល័យ​មជ្ឈិមបក្ស​ម្នាក់ និង អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ម្នាក់​។​

​ក្រសួង​សន្តិសុខ​ជាតិ​វៀតណាម បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា ខ្លួន​បាន​ចោទប្រកាន់ជាផ្លូវការ​លោក តាំង ថា​ញ់ បិ​ញ អតីត​អភិបាលរង​ធនាគារ​ក​ណ្ត​ល​វៀតណាម (SBV) អាយុ​៦៣​ឆ្នាំ​ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដែល​បង្កឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

​ការចោទប្រកាន់​នេះ បានកើត​ឡើង ស្រប​ពេលដែល​ប៉ូលិស​ស៊ើបអង្កេត​ក្រុម​អ្នកគ្រប់គ្រង​ធនាគារ SBV នៅ​ធនាគារ​សំណង់ (Construction Bank) ដែល​អតីត​ប្រធាន​ធនាគារ​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៣០​ឆ្នាំ​ពីបទ​ដក​លុយ​ខុសច្បាប់​ជិត​៤០០​លាន​ដុល្លារ​។​

​ធនាគារ​សំណង់ (Construction Bank) ដែល​បាត់បង់​ប្រាក់​ដ៏​ច្រើន​នេះ ត្រូវបាន​យកមក​គ្រប់គ្រង​ដោយ​ធនាគារកណ្តាល​កាលពី​ឆ្នាំ​២០១៥​។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​ក៏បាន​ចាត់វិធានការ​ផងដែរ ដោយ​ហាម លោក ថា​ញ់ បិ​ញ ពី​ការចាក​ចេញពីផ្ទះ​របស់​គាត់​៕ ដោយ៖ សុខា

​លោក តាំង ថា​ញ់ បិ​ញ អតីត​អភិបាលរង​ធនាគារ​ក​ណ្ត​ល​វៀតណាម (SBV)