វៀរ​, វា​, លំនៅ​, គេហដ្ឋាន​, ផ្ទះ​, អាសយដ្ឋាន​, ផ្ទេរ​, វេទិកា

312
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វៀរ ( កិ​. ) លើកលែង​, តម​, ឈប់​ខាន​, អត់​មិន​ធ្វើ​: វៀរចាកទុច្ចរិត ឈប់​មិន​កាន់​ទុច្ចរិត ។ វៀរតែ និ​. លើក​តែ​, លើកលែងតែ ។ វៀរត្រីសាច់ តម​ត្រី​សាច់ ។ វៀរបង់ លះបង់​, លះ​ចោល​បង់ ។ វៀរលែង លះលែង​, លះ​ស្រឡះ ។ វៀរលែងតែ និ​. លើកលែងតែ : ចង់ស៊ី​អ្វី​ស៊ី​ចុះ​, វៀរលែងតែ​ចេកពងមាន់​៣​ស្និត​នុ៎ះ ទុក​ប្រគេន​លោក !; គេ​ទៅ​ទាំង អស់​គ្នា​, វៀរលែងតែ​ខ្ញុំ ត្រូវ​នៅចាំ​ផ្ទះ ។

​វា ( បុ​. ស​. ) គេ​; ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​មនុស្ស ថ្នាក់​តូច​ទាប​ជាង ឬក៏​សត្វ​តិរច្ឆាន​, វត្ថុ​, ធម្មជាតិ​,… ផ្សេងៗ : ហាម​ពួកក្មេង​កុំ​ឲ្យ​វា​លេង ទឹក​; កូន​ខ្ញុំ​វា​ឈឺ​; កូន​គោ​វា​យំរ​កមេ​វា​; ការុង​វា​តូច​ច្រកអង្ករ​មិន​អស់​; គំនិត​វា​រាក់ ។​ល​។

​លំនៅ ( ន​. ) ទី​ឬ​កន្លែង​ដែល​នៅ​ឬ​សម្រាប់​នៅ : ផ្ទះ​ជា​លំនៅ​របស់​មនុស្ស​,​ព្រៃ​ជា​លំ នៅ​របស់​សត្វ (​គួរ​កុំ​ប្រើ​ថា ទីលំនៅ ព្រោះ លំនៅ ជា​នាមសព្ទ​ប្រាប់​សេចក្ដី​ថា ទី​-​សម្រាប់ នៅ ស្រេច​ទៅហើយ បើ​ថែម​ពាក្យ ទី​មកទៀត​នាំ​ឲ្យ​ផ្ទួន ឲ្យ​ធ្ងន់​, បើ​ត្រូវការ ប្រើពាក្យ ទី ត្រូវ​ថា ទី​នៅ ឬ ទី​ជា​លំនៅ ក៏​គឺ លំនៅ ហ្នឹងឯង​) ។

​គេហដ្ឋាន គេ​ហ័​ដ​-​ឋាន បា​. ( ន​. ) ទី​ផ្ទះ​, ផ្ទះ​ទាំងមូល ។

​ផ្ទះ ( ន​. ) គ្រឹហា​, លំនៅ​របស់​មនុស្ស ដែល​សង់​ដោយ​ឈើ​, ដោយ​ឥដ្ឋ​ជាដើម : ផ្ទះ ស្លឹក​, ផ្ទះស្បូវ​, ផ្ទះក្បឿង​, ផ្ទះឥដ្ឋ ឬ ផ្ទះថ្ម​; ផ្ទះផ្សារ ។​ល​។ រាង​, គម្រោង​, ទ្រង់ទ្រាយ : ផ្ទះ​នាឡិកា​; ផ្ទះរថ (​រាង​រថ​) …​។

​អាសយដ្ឋាន –​សៈ​យ៉ា​ត់​-​ឋាន បា​. ( ន​. ) ទី​សម្រាប់​នៅ​អាស្រ័យ​, លំនៅ​នៃ​ជន ណាមួយ​; ទី​នៅ​អាស្រ័យ​ដែល​គេ​សរសេរ​កា​ខ្នង​ស្រោមសំបុត្រ​ផ្ញើ​ទៅ​ឲ្យ​បុគ្គល ណាមួយ : សូម​សរសេរ​កា​ខ្នង​ស្រោមសំបុត្រ តាម​អាសយដ្ឋាន​របស់ខ្ញុំ​ដូច្នេះ​… (​បារ​. Adresse, អ​. address) ។

​ផ្ទេរ ( កិ​. ) ផ្លាស់​ចំណុះ​, ផ្លាស់​បន្ទុក ពីមួយ​ដាក់​ទៅលើ​មួយ ដើម្បី​ឲ្យ​មួយ​នៅ​ទំនេរ : ផ្ទេរអង្ករ​, ផ្ទេរស្រូវ​, ផ្ទេរសម្ល (​ម​. ព​. ផ្ទុក ផង​) ។

​វេទិកា សំ​. បា​. ( ន​. ) ភ្នាក់ដៃ​; បង្កាន់ដៃ​; ក្តារ​ហឹ​ង​; ជើងម៉ា​សម្រាប់​អង្គុយ​; ថ្នាក់ខ្ពស់ គឺ​ថ្នាក់​ដែល​គេ​លើក​តម្កល់​ឲ្យ​ខ្ពស់ជាង​ទី​ម្ខាង (​សម្រាប់​អង្គុយ​មើល​មហោ ស្រព​ជាដើម ឲ្យ​ស្រឡះភ្នែក​) ឬ​កន្លែង​ខ្ពស់​ដាច់ដោយឡែក​ពី​ទី​អង្គុយ​ធម្មតា​សម្រាប់​វាគ្មិន​ថ្លែង សេចក្ដី​ក្នុង​សន្និបាត​ផ្សេងៗ ដូច​យ៉ាង​វេទិកា​នៅ​រដ្ឋសភា​ជាដើម ។ វេទិកា ស្វៃរិន​វេទិកា សេរី​; វេទិកា​ទំនេរ ។ ពាក្យ​នេះ​ប្រើ​សំដៅយក​ខ្ទង់​ឬ​ទំព័រ​សារពត៌មាន​ដែល​គេ បើក​សម្រាប់​ឲ្យ​មហាជន​សរសេរ​អត្ថបទ​ផ្សេងៗ​ផ្ញើ​ទៅ​ចុះផ្សាយ​ដើម្បី​បញ្ចេញយោបល់​របស់ខ្លួន (​តម្រូវ​នឹង​ពាក្យ​បារាំង​ថា Tribune libre) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

#