វេជ្ជបណ្ឌិតអះអាងថាវីរុសកូរ៉ូណាអាចបំផ្លាញពងស្វាសរបស់បុរស

223
ចែករម្លែក

ក្រុមវេជ្ជបណ្ឌិតនៅប្រទេសចិនបានជំរុញឱ្យអ្នកជំងឺកូរ៉ូណាជាបុរសមកធ្វើតេស្តមើលភាពសាយកូនរបស់ពួកគេឱ្យបានឆាប់ នៅពេលដែលពួកគេបានជាសះស្បើយឡើងវិញ ពីព្រោះមេរោគនេះអាចនឹងបំផ្លាញមុខងារពងស្វាសរបស់ពួកគេ។

គ្មានការសិក្សាណាមួយបង្ហាញថា វីរុសនេះនឹងកាត់បន្ថយការសាយកូនរបស់បុរសឬលទ្ធភាពផ្លូវភេទរបស់បុរសនោះទេ។

ប៉ុន្តែគ្រូពេទ្យនៅទីក្រុងវូហានបានលើកឡើងនូវលទ្ធភាពដែលថាជំងឺនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលនិងការបង្កើតអ័រម៉ូនភេទបុរស។

យោងតាមមន្ទីរពេទ្យតុងជីនៃក្រុងវូហានបានឱ្យដឹងថា ទោះបីជាវីរុសនេះផ្តោតគោលដៅសំខាន់ទៅលើសួតនិងប្រព័ន្ធភាពស៊ាំរបស់មនុស្សក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់បុរសក្នុងការបង្កកំណើត។

ការលើកឡើងបែបនេះបានធ្វើឡើងកាលពីថ្ងៃពុធទី១១មីនាដោយសាស្រ្តាចារ្យ លី យូហ្វេង និងក្រុមរបស់គាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្របន្តពូជរបស់មន្ទីរពេទ្យ។

មន្ទីរពេទ្យតុងជី ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាហួចុង គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើនដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា ចាប់តាំងពីមេរោគនេះបានចាប់ផ្តើមផ្ទុះឡើងនៅទីក្រុងវូហានកាលពីខែមករា៕ ដោយ៖ កញ្ញាដាលីស

វេជ្ជបណ្ឌិត លី យូហ្វេង អះអាងថា វីរុសកូរ៉ូណាអាចនឹងបំផ្លាញមុខងារពងស្វាសរបស់អ្នកជំងឺ