វេជ្ជបណ្ឌិត​កូរ៉េ​ណែនាំ​វិធី​មើល​សភាព​ទឹកនោម​ដើម្បី​កំណត់​សរីរាង្គ​កំពុង​កើត​ជំងឺ​អ្វី​

599

​ទឹកនោម​ជា​សារធាតុ​ដែល សរីរាង្គ​យើង​បញ្ចោ​ញ​ចោល​រាល់ថ្ងៃ អាស្រ័យ​ហេតុ​នោះ ជួនកាល​គ្រាន់តែ មើល​សភាព​ទឹកនោម​នោះ​វេជ្ជបណ្ឌិត ក៏​អាច​ព្យាករណ៍​បាន​ផ្នែក​ណា​នោះ នៃ សរីរាង្គ​ល្អ ឬ អត់ ឬ​សរីរាង្គ​កំពុងមាន​ហានិភ័យ​កើត​ជំងឺ​ប្រភេទ​ណា ។​
​ ​
​ចូរ​ស្វែងយល់​វិធី​មើល​ពណ៌ ទឹកនោម ដើ​ម្បិ​កំណត់​ស្ថានភាព​ជំងឺ របស់​អ្នក​ដែល​ណែនាំ​ដោយ​វេជ្ជបណ្ឌិត កូរ៉េ យ៉ាង ដុង ហូ (Yang Dong Ho) អ្នកជំនាញការ​ផ្នែក​តម្រងនោម​នៅ ស្ថាប័ន ចូ​សុន (Chosun)​។​
​ ​
​ដំបូង វេជ្ជបណ្ឌិត​បង្ហាញ​ទឹក នោម ៥ ប្រភេទ មាន​ពណ៌​ខុសៗ​គ្នា ។ តាម​វេជ្ជបណ្ឌិត​កែវ​ទឹកនោម​២​ដែល មាន​ពណ៌​ដិត​ដូច​ទឹក​កូកាកូឡា និង ពណ៌​ទឹកក្រូច​ក្រហម គឺ​ដោយសារ​មាន ឈាម​ក្នុង​ទឹកនោម ។ ក្នុងនោះ ទឹកនោម មាន​ពណ៌​ដូច​ទឹក​កូកាកូឡា ជា​សញ្ញា​ឱ្យ ដឹងថា សម្ពាធ​ឈាម​របស់​អ្នកមាន បញ្ហា​, ពិសេស គឺ​ស្ថានភាព​តម្រងនោម ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ​គួរសម ។ រីឯ​ទឹក នោម​មាន​ពណ៌​ក្រហម​ទឹកក្រូច​ជាស​ញ្ញា ឱ្យដឹងថា​សរីរាង្គ​មាន​ក្រួស​ក្នុង​ផ្លូវ​តម្រង នោម ។ ក្រៅពីនេះ នោះ​ក៏​អាចជា​សញ្ញា​គួរឱ្យ​សង្ស័យ​បង្កឡើង ដោយសារ មហារីក​តម្រងនោម ។​
​ ​
​ទឹកនោម​មាន​លេច​ពពុះ​ជា សញ្ញា​ឱ្យដឹងថា អ្នក​កំពុងមាន​ហានិភ័យ ទឹកនោមផ្អែម​យ៉ាងខ្ពស់ ។ ចំណុច ពិសេស​គួរឱ្យ​សង្ស័យ​នៃ​ជំងឺ​ទឹកនោម ផ្អែម គឺ​ទឹកនោម​មាន​ពពុះ​ដូច​ពពុះ​សាប៊ូ​តែ​ផ្នែក​ពពុះ​នេះ​មិន​រលាយ ដោយ​ខ្លួន ឯង គឺ​នៅតែ​គង់វង្ស​ដូច្នេះ ។ ក្រៅពីនេះ ទឹកនោម​មាន​ពពុះ ក៏​នៅ​ជា​សញ្ញា​តម្រង នោម​មាន​បញ្ហា ។​
​ ​
​ទឹកនោម​មាន​ពណ៌​លឿង​ដិត​ជា សញ្ញា​បង្ហាញថា សរីរាង្គ​កំពុង​ត្រូវ​បាត់បង់​ទឹក ។ ឧទាហរណ៍​ដូចជា អ្នកធ្វើ​ច​ល នា​ខ្លាំង​ចេញ​ញើស​ច្រើន តែ​មិន​បញ្ចូល ទឹក​គ្រប់​ទាន់ពេល ឬ​អ្នកមាន​ទម្លាប់​ខ្ជិល ផឹកទឹក ក៏បង្ក​ជា​ស្ថានភាព​នេះ ។ ជូន កាល​ពេល​អ្នក​ផឹកស្រា​ច្រើន ពេល​នៅ ថ្ងៃ​ម្សិលមិញ​ធ្វើឱ្យ​សរីរាង្គ​បាត់បង់​ទឹក ហេតុនេះ ថ្ងៃស្អែក​ក៏​អាចធ្វើឱ្យ​ទឹកនោម មាន​ពណ៌​ដិត​ជាង ។ ប៉ុន្តែ​នេះ​នៅតែ ជា​សញ្ញា​បង្ហាញថា សរីរាង្គ​ពុំមាន​បញ្ហា​អ្វី​ធំដុំ ។ អ្នក​គ្រាន់តែ​បំពេញ​ទឹក​គ្រប់គ្រាន់ នោះ​នឹង​ជម្នះ​បាន​ស្ថានភាព​នេះ ។​
​ ​
​ហើយ​ចុងក្រោយ គឺ​សភាព​ទឹក នោម​ថ្លា និង​មាន​ពណ៌​លឿង​ស្រាល ជា​សញ្ញា​គួរឱ្យ​ត្រេកអរ ។ ព្រោះនេះ​ជា ទឹកនោម​របស់​មនុស្ស​មាន​សុខភាព​ល្អ ក៏ដូចជា​មិន​ខ្វះ​ទឹក ៕ ប្រែ​សម្រួល​: រតនៈ