វេជ្ជបណ្ឌិត​ក្រើនរំលឹក​ពី​ពេលវេលា​ចំនួន​ប្រាំ​ដែល​មិនត្រូវ​ងូតទឹក

1444
ចែករម្លែក
  • 12
    Shares

​ងូត​ទឹកជា​កិច្ចការ​ជាប្រចាំ​របស់ មនុស្ស​ម្នាក់ៗ ដើម្បី​សម្អាត​រាងកាយ​ជួយ ឱ្យ​ស្រួលខ្លួន ។ ប៉ុន្តែ​ពុំមែន​ពេលណា​ក៏ អាច​ងូតទឹក​បានឡើយ ។

​ខាងក្រោម​នេះ​ជា​ពេលវេលា​ចំនួន​ប្រាំ ដែល​អ្នកជំនាញ​ទូន្មាន​ថា មិនត្រូវ​ងូតទឹក​ព្រោះ​អាចគ្រោះថ្នាក់​ដល់​អាយ​ជីវិត ។​
​ ​
១-​ងូតទឹក​ភ្លាម​ក្រោយពេលទើប​បែកញើស​ច្រើន​
​ពេល​បែកញើស​ច្រើន​, សីតុណ្ហភាព​រាងកាយ​កើនឡើង​, ប្រព័ន្ធ​ចរាចរ​ឈាម​ធ្វើ​សកម្មភាព ជាមួយនឹង​ល្បឿន លឿន​, សរសៃឈាម​យារ​រីក​រន្ធ​ញើស បើក​ធំ​ដើម្បី​រំដោះ​កម្តៅ ។ ប្រសិន​ងូតទឹក ភ្លាម​នៅពេលនេះ រន្ធ​ញើស​នឹង​រួញ​មក វិញ​ប្រថុចញ៉ុច​, សរសៃឈាម​រួញ​តូច បរិមាណ​ចរាចរ​ឈាម​មានការ​ប្រែ ប្រូ​ល​, សរីរាង្គ​បញ្ឈប់​កម្តៅ​, ផ្តើម​ពី​នោះ អាច​បង្ក ស្ត្រូ​កក​ម្តៅ​, ហើយ​ធ្ងន់ធ្ងរ​ក៏​អាច បណ្តាលឱ្យ​ស្លាប់​មួយ​រំពេច ។​

២-ងូតទឹក​ភ្លាម​ក្រោយ​ពេលបាយ​
​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត គឺ​មិនត្រូវ​ងូតទឹក​ក្នុង​រង្វង់​កន្លះ​ម៉ោង​ក្រោយ​ពេលបាយ​ព្រោះ​អំឡុង ពេលនេះ​អាហារ​កំពុង​ស្តុក​ក្នុង​ពោះ និង​ពុំទាន់​រំលាយ ។ ងូតទឹក​ពេលនេះ ពុំ​ត្រឹមតែ​ឥទ្ធិពល ដល់​ដំណើរការ​រំលាយ​អាហារ​ប៉ុណ្ណោះ ទេ តែ​ថែមទាំង​ធ្វើឱ្យ​បរិមាណ​ស្ករ​ក្នុង ឈាម​ចុះ​ទាប​,​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ។​

៣-​ងូតទឹក​ពេល​កំពុង​គ្រុនក្តៅ​
​ពេល​យើង​ងូតទឹក សីតុណ្ហភាព ស្រទាប់​ស្បែក​ខាងក្រៅ​ចាប់ផ្តើម​កើនឡើង​,​ប្រើប្រាស់​ច្រើន ជាង​ថាមពល របស់​សរីរាង្គ ។ ប្រសិន​កំពុង​គ្រុនក្តៅ ខ្លាំង​ហើយ​ទៅ​ងូតទឹក​អាច​បង្ក​ស្ថាន ភាព​អស់កម្លាំង​ងាយ​ត្រូវ​សន្លប់ ។​


​ ​
៤-​ងូតទឹក​ពេល​សម្ពាធឈាម​ទាប​ពេក​
​ផ្អែកលើ​គោលការណ៍​ចរាចរ ឈាម​,​ធ្វើ​ចលនា​នៅទីណា​ឈាម​រត់ ច្រើន​នៅ​ទីនោះ​, ពេល​យើង​ងូតទឹក បរិមាណ​ចរាចរ​ឈាម​ផ្គត់ផ្គង់​ដល់​ផ្ទៃ​ខាងក្រោម​ស្បែក​ច្រើនជាង​, ផ្តើម​ពី នោះ​សម្ពាធ​ឈាម​របស់​អ្នកនឹង​ប្រែ ជា​ទាប​ជាង ។ ក្នុងករណី​អ្នកមាន​សម្ពាធ​ឈាម​ទាប ប្រសិន​បូក​បន្ថែ​មការ ងូតទឹក​នឹងធ្វើ ឱ្យ​សម្ពាធ​ឈាម​ចុះ​ថែម ម្តងទៀត បង្ក គ្រោះថ្នាក់​បំផុត ។​

៥-ងូតទឹក​ភ្លាម​មុនពេល​ចូលគេង
​មនុស្ស​ជាច្រើន​ងូតទឹក​មុនពេល ចូល​គេង​ធ្វើឱ្យ​ស្រួលខ្លួន​អាចជួយ​ឱ្យ គេង​លក់​ស្រួល​ជាង តែ​ជាក់ស្តែង នេះ​ពុំ មែន​ជា​វិធី​ល្អ​,​ចូរ​ងូតទឹក​មុនពេល​ចូល គេង ២ ម៉ោង​ទើប​មិន​ប៉ះពាល់ សុខភាព និង​គុណភាព​ដំណេក ៕ ប្រែ​សម្រួល​: រតនៈ

#