វេជ្ជបណ្ឌិត​ចិន​ដែល​ស៊ើបរក​ប្រភព​ចម្លង​វីរុស បាន​ឆ្លង​វីរុស​ដែរ​

110
ចែករម្លែក

​គ្រូពេទ្យ​ចិន​ម្នាក់​ដែល​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ប្រភព​នៃ​ការផ្ទុះ​វីរុស​អាថ៌កំបាំង​ថ្មី​មួយ​នៅ​ចិន​ភាគ​កណ្តាល និយាយ​ថា​រូបលោក​ក៏​ឆ្លង​វីរុស​នេះ​ដែរ​។​

​វ៉ាង ហ្កាង​ហ្វា ដែល​ដឹកនាំ​នាយកដ្ឋាន​រោគ​សួត​នៅ​សកល​វិទ្យាល័យ​ប៉េកាំង​ទី​១ ជា​សមាជិក​ម្នាក់​នៃ​អ្នកជំនាញការ​មួយក្រុម​ដែល​បាន​ទៅ​កាន់​ទីក្រុង​វូ​ហាន​​កន្លែង​ផ្ទុះ​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស ដែល​ស្រដៀង​គ្នា​នឹង​វីរុស​បង្ក​ជម្ងឺ​SARS​។​

​លោក​វ៉ាង បាន​ប្រាប់​ទូរទស្សន៍​ខ្សែ​កាប្លិ៍​មួយ​កាលពី​ថ្ងៃ​អង្គារទី​២១​មករា​ថា « ខ្ញុំ​ចេញ​រោគសញ្ញា​រលាក​សួត​តែ​ស្ថានភាព​ជម្ងឺ​របស់​ខ្ញុំ​មិន​ធ្ងន់ធ្ងរ​ទេ និង​បាន​ទទួល​​ការព្យាបាល​និង​ចេញ​ពី​មន្ទីរពេទ្យ​ភ្លាមៗ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ អ្នក​ឆ្លង​វីរុស​នេះ​នៅ​ចិន​បាន​ហក់​ឡើងដល់​៤៤០​នាក់ ក្នុងនោះ​រួមមាន​បុគ្គលិក​ពេទ្យ​១៥​នាក់​ផង​ដែរ នៅពេល​វីរុស​នេះ​ត្រូវបាន​អាជ្ញាធរ​ចិន​​ប្រកាស​ថា​វិវត្ត​ប្រែប្រួល​ទៅ​ជា​ទំរង់​វីរុស​ចម្លង​រវាង​មនុស្ស​និង​ឆ្លង​សាហាវ​ស្រដៀង​នឹង​វីរុស​ជម្ងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(SARS)​ដែល​បាន​ផ្ទុះ​នៅ​ចិន​កាលពី​ឆ្នាំ​២០០៣៕​ប្រែ​​សម្រួល​៖​វាសនា​

វ៉ាង ដែល​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ជម្ងឺ​SARS​កាលពី​ឆ្នាំ​២០០៣ បាន​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន តែ​បាន​ព្យាបាល​ជា​ភ្លាមៗ​