វេជ្ជបណ្ឌិត​ចិន​ទទួលបាន​រហស្សនាម ជុន លី (​តួអង្គ​គំនូរជីវចល​) បន្ទាប់ពី​វីដេអូ​នៃ​រាងកាយ​សិច​ស៊ី​ពោរពេញ​ដោយ​សាច់ដុំ​របស់​នាង​ល្បី​លើ​អន​ឡាញ​

678
ចែករម្លែក

​ជាមួយ​ក្បាលពោះ​សាច់ដុំ​កង់ៗ ដៃ​មាន​សាច់​ធំៗ និង ភ្លៅ​ធំៗ អ្នក​ហាត់​សាច់ដុំ​ជនជាតិ​ចិន​ឈ្មោះ យួន ហេ​រ៉ុង គឺ​មើលទៅ​គួរឱ្យ​ទាក់ទាញ​ណាស់​។

​អ្នក​ហាត់​សាច់ដុំ​ជាមួយ​នាង​ដែរ​បាន​លាន់មាត់​និយាយថា “​នាង​អាច​កម្ទេច​អ្នកជា​មួយ​ភ្លៅ​របស់​នាង​”​។ ពិតណាស់ សាច់ដុំ​នាង​ធំ​ចឹ​ង​គឺអាច​បំបាក់​ឆ្អឹង​អ្នក​បាន​។

​នាង​មាន​សាច់ដុំ​ធំ​ពេក​ដល់​ថ្នាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ដាក់​រហស្សនាម​នាង​ថា ជុន លី មានជីវិត​ពិត (​តួអង្គ​គំនូរជីវចល​) ព្រោះតែ​រូបរាង​របស់​នាង​ស្រដៀង​គ្នា​ទៅនឹង​តួអង្គ​ក្នុង​វីដេអូ​ហ្គេម Street Fighter បន្ទាប់ពី​រូបថត​របស់​នាង​ល៎​ឈុត​រៀបការ​បាន​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​។

​នៅក្នុង​វីដេអូ Instagram ដែល​នាង​យួន​បង្ហោះ នាង​បានបង្ហាញ​ក្បាលពោះ​សាច់ដុំ​៦​កង់​របស់​នាង ដែល​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជ្រួលជ្រើម​នាំគ្នា​បញ្ចេញមតិ​ពេញ​បណ្តាញ​សង្គម​នេះ​។

​វីដេអូ​នោះបាន​អម​មកជា​មួយ​ចំណងជើង​សរសេរថា “​កំពុង​ល៎​ឈុត​រៀបការ​” ជាហេតុ​នាំឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ឆ្លើយតប​ដោយ​សុំ​នាង​រៀបការ ឬ សួរ​អំពី​ស្ថានភាព​របស់​នាង​ថា​តើ​នៅ​លីវ​ឬ​មាន​គូ​ហើយ​។

​នាង​យួន​ក្រៅពី​ហាត់​សាច់ដុំ នាង​ក៏មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ផងដែរ និង​ធ្វើ​ការងារ​ជា​តារា​បង្ហាញ​ម៉ូត​នៅក្រៅ​ម៉ោង​៕ ដោយ៖កញ្ញាដាលីស