វេជ្ជបណ្ឌិត​ចិន​វះកាត់ ១០ ម៉ោង​ដើម្បី​កាត់ចោល​ជើង​ទី​៣ របស់​ទារក​អាយុ ១១ ខែ​

1121
ចែករម្លែក

​ទារក​ចិន​ម្នាក់​ដែល​កើតមក​មាន​ជើង​៣ ដោយសារតែ​កំហុស​ដ៏​កម្រ​ក្នុងពេល​មាន​ផ្ទៃពោះ​នោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​វះកាត់​យក​ជើង​ទី ៣ ចេញ​បានសម្រេច​ហើយ​។​

​ក្រុមគ្រូពេទ្យ​វះកាត់​បាន​និយាយថា ជើង​ទី​៣​នោះ​មិនមែនជា​របស់​ក្មេងប្រុស​នោះទេ​។ វា​ជា​ចំណែក​មួយ​នៃ​តួខ្លួន​កូនភ្លោះ​ប៉ារ៉ាស៊ីត​ម្នាក់ទៀត​។​

​កូនភ្លោះ​ប៉ារ៉ាស៊ីត​កើតឡើង​នៅពេលដែល​កូនភ្លោះ​ដូចគ្នា​មិនមាន​លទ្ធភាព​បំបែកចេញ​ពីគ្នា ហើយ​ស្ថានភាព​នេះ​កើតមានឡើង​ប្រហែល​១​ក្នុងចំណោម​ទារក​ទើប​កើត​១​លាន​នាក់​។​

​នៅ​អាយុ ១១ ខែ ទារក ឈ្មោះ​ហៅ​ក្រៅ​ថា សៀវ ហ្វី បានទទួល​ការវះកាត់​ស្មុគស្មាញ​ជិត ១០ ម៉ោង​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ទី​១៩ មីនា​។ នេះ​បើតាម​សារព័ត៌មាន​ចិន People’s Daily Online​។​

​សៀវ ហ្វី និង​ក្រុមគ្រួសារ​របស់ខ្លួន​គឺ​មកពី​តំបន់​ស៊ីន​ជាំ​ង ស្ថិតនៅ​ចុង​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន​។ របាយការណ៍​របស់​កា​សែត​ខាងលើ​បានឱ្យដឹងថា កូនភ្លោះ​ប៉ារ៉ាស៊ីត​របស់​ក្មេង​នេះ​មិនត្រូវ​បាន​រកឃើញ​ទេ​មុនពេល​កំណើត​របស់គាត់ ដោយសារតែ​ម្តាយ​របស់គាត់​មិនបាន​ឆ្លងកាត់​ការពិនិត្យ​ផ្ទៃពោះ​ជាប្រចាំ​៕ ដោយ៖ កញ្ញាដាលីស

សៀវ ហ្វី ត្រូវបាន​ក្រុមគ្រូពេទ្យ​វះកាត់​យក​ជើង​ទី​៣ ចេញ​បានសម្រេច​កាលពី​ថ្ងៃទី ១៩ មីនា
សៀវ ហ្វី ត្រូវបាន​ក្រុមគ្រូពេទ្យ​វះកាត់​យក​ជើង​ទី​៣ ចេញ​បានសម្រេច​កាលពី​ថ្ងៃទី ១៩ មីនា