វេជ្ជបណ្ឌិត​ថៃ​ព្រមាន​ពី​ហានិភ័យ​នៃ​មហារីក​ថ្លើម​បង្ក​ពី​ត្រី​ឆៅ​

1221
ចែករម្លែក
  • 6
    Shares

ម្ហូប​ត្រី​ឆៅ​ដូចជា ក​យ ប្លា ( Koi Pla) របស់​ជនជាតិ​ថៃ​ធ្វើឱ្យ​អ្នក​បរិភោគ ឆ្លង​ប៉ារ៉ាស៊ីត​, ផ្តើម​ពី​នោះ​អាច កើន ហានិភ័យ​មហារីក​ថ្លើម ។​
​ ​
​លោក ណា​រ៉ុង ឃោ​នទី​កែវ (Narong Khauntikeo) មិនដែល​ដឹងថា ហេតុអ្វី​ឪពុកម្តាយ​ខ្លួន កើត​មហារីក​ថ្លើម រហូត​ដល់ពេល​ឈានចូល​សាលា ពេទ្យ ។ លោក គឺជា វេជ្ជបណ្ឌិត​មួយរូប ដែល​គេ​ដឹងថា នៅក្នុង​ចំណោម ប្រជាជន​ថៃ​រាប់លាន​នាក់ នៅ​តំបន់ ភូមិភាគ​ឦសាន​។ គ្រួសារ​លោក ឧស្សាហ៍​បរិភោគ​បាយ​ថ្ងៃត្រង់​ជាមួយ នឹង​ម្ហូប ក​យ ប្លា ធ្វើ​ពី​ត្រី​ឆៅ ជាមួយ គ្រឿងទេស និង​ក្រូចឆ្មារ ។ ម្ហូប​នេះ​ធ្វើ លឿន​ផង​និង​អស់ប្រាក់​តិច​ហើយ​ឆ្ងាញ់ ប៉ុន្តែ​ផ្ទុក​ទៅដោយ​ប៉ារ៉ាស៊ីត ងាយ​បង្ក ជំងឺមហារីក​ថ្លើម ធ្វើឱ្យ​ប្រជាជន​ថៃ ២០.០០០​នាក់ ស្លាប់​ក្នុង​១​ឆ្នាំៗ ។​
​ ​
​តំបន់​នោះ​ជា​កន្លែង​ដែល ប្រជាជន​បរិភោគ ក​យ ប្លា ជាប្រចាំ ហើយក៏​ជា​តំបន់​មាន​អត្រា​មហារីក​បំពង់ ទឹកប្រមាត់​ខ្ពស់បំផុត​លើ​ពិភពលោក ។ មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​បណ្តាលឱ្យ​កើត មហារីក​បំពង់​ទឹក ប្រមាត់ គឺ​ពពួក​ប៉ារ៉ាស៊ីត​ត្រូវបាន​រក ឃើញ​នៅ​ពពួក​ត្រី​ទឹកសាប​ជាច្រើន ។​
​ ​
​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ប្រសិន​ចូលក្នុង សរីរាង្គ​តាមរយៈ​ការទទួល​ទាន​, ប៉ារ៉ាស៊ីត នឹង​ស្ថិតនៅក្នុង​បំពង់​ទឹក ប្រមាត់​ច្រើន​ឆ្នាំ​ដោយ​មិន​ត្រូវបាន​រកឃើញ ។ ឆ្លងកាត់​ពេលវេលា វា​អាច បង្ក​មហារីក ។​
​ ​
​ដោយ​មើលឃើញ​ឪពុកម្តាយ រួម​នឹង​អ្នកជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ​ជាច្រើន​ដេក អស់​សង្ឃឹមលើ គ្រែ​វះកាត់​វេជ្ជបណ្ឌិត​ណា​រ៉ុង ប្តេជ្ញា ប្រយុទ្ធប្រឆាំង “​ឃាតករ​ស្ងៀមស្ងាត់​” ។
​ ​
​លោក រួមជាមួយ​សហការី វេជ្ជបណ្ឌិត​បានធ្វើ​ដំណើ​រ​ទៅ​គ្រប់ទិសទី​នៃ​តំបន់​នោះ​ដើម្បី​ត្រួតពិនិត្យ ស្ថានភាព ឆ្លង​ប៉ារ៉ាស៊ីត​របស់​ប្រជាជន ទន្ទឹម​នោះ ព្រមាន​ពួកគេ​អំពី​ភាពគ្រោះថ្នាក់​នៃ​ការ បរិភោគ​ឆៅ ។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ទម្លាប់ ទទួលទាន​ដែល​បាន​ជ្រៅ​រាប់​ជំនាន់ មកហើយ​នេះ ពុំមែន​ជាការ​ងាយស្រួល ឡើយ ។ ប្រជាជន​ជាច្រើន​ត្អូញត្អែរថា ត្រី​ឆ្អិន​មាន​រសជាតិ​ជូរ ។ អ្នក​ខ្លះទៀត ជឿថា វាសនា​បានកំណត់​រួចទៅហើយ ហេតុនេះ មិន​ស្តាប់​តាម​ដំបូន្មាន​វេជ្ជ បណ្ឌិត ។​
​ ​
​សំដៅ​កែប្រែ​ឱ្យ​ប្រសើរឡើង ស្ថានការណ៍​នេះ ក្រុមគ្រូពេទ្យ​ដាក់​ក្តី សង្ឃឹម​ទៅលើ​អ្នក​ជំនាន់​ក្មេងៗ ។ តាម រយៈ​សាលារៀន ពួកគេ​ខំប្រឹង​អប់រំ​ក្មេង តូចៗ​មិនត្រូវ​បរិភោក​ត្រី​ឆៅ ។ ក្នុងពេល នោះ គ្រប់យ៉ាង​ប្រហែលជា​យឺត​ពេល ចំពោះ​មនុស្សពេញវ័យ ។ ក្រោយពេល ពិនិត្យ​ទឹកនោម គេ​រកឃើញ​៨០​ភាគ រយ​នៃ​ប្រជាជន​នៅ​ភូមិភាគ​នោះ ឆ្លង ប៉ារ៉ាស៊ីត​, ១/៣ លេចចេញ​សញ្ញា​ខុស ប្រក្រតី​អំពី​ថ្លើម ៕ ប្រែ​សម្រួលៈ​ រតនៈ​

#