វេជ្ជបណ្ឌិត​ប្រាប់​កត្តា​ធំៗ​មួយចំនួន​ដែល​ធ្វើឱ្យ​កើន​ហានិភ័យ​ជំងឺថ្លើម​

1063
ចែករម្លែក

​ថ្លើម​ជា​ផ្នែក​ដ៏​អស្ចារ្យ​មួយ​ក្នុង សរីរាង្គ​មនុស្ស ហើយ​រាល់ថ្ងៃ វា​បង្កើត ប្រមាត់​, បំប្លែង​សារជាតិ ជីវជាតិ​ពី របប​ទទួលទាន​, សម្អាត​ជាតិពុល​ចេញ ពី​ឈាម​, បំផ្លាញ​ជាតិ​ខ្លាញ់ ស្រា និង ថ្នាំ​, គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុង​ឈាម និង​កម្រិត​អ័រម៉ូន​, ស្តុក​ជាតិ​ដែក​… ។​
​ ​
​វេជ្ជបណ្ឌិត សា​ឡេស អា​ឡា​កាតា​នី (Saleh Alaqahtani) នាយក​ស្រាវជ្រាវ​ផ្នែក​ថ្លើម នៅ​សកល​- វិទ្យាល័យ​វេជ្ជសាស្ត្រ ច​ន ហុក​ឃិន (Johns Hopkins) បានឱ្យដឹងថា អ្នក មិនត្រូវ​រង់ចាំ​រោគសញ្ញា​របស់​ថ្លើម លេចឡើង ទើប​ចាប់ផ្តើម​យកចិត្ត​ទុក ដាក់​ដល់​ជំងឺថ្លើម​នោះទេ ។ ល្អ​បំផុត គឺ អ្នក​គួរ​ទប់ស្កាត់​ជំងឺថ្លើម​មុនពេល​វា​ប្រែ ជា​ធ្ងន់ធ្ងរ​ជ្រុល ។​
​ ​
​លោក​បានលើកឡើង​កត្តា ហានិភ័យ​ធំៗ​ប្រាំ​ដែល​នាំ​ដល់​ការកើត ជំងឺថ្លើម ។​
​ ​
•​ប្រាស្រ័យ​ជាមួយ​ជាតិពុល​
​ទោះបី​ថ្លើម​មាន​ភារកិច្ច សម្អាត​ជាតិពុល​ចេញពី​ឈាម តែ​ប្រសិន​ត្រូវ​ប្រាស្រ័យ​ហួស​កម្រិត ជាមួយ​ជាតិ ពុល​នោះ​នៅតែ​អាច​បង្ក​គ្រោះថ្នាក់​ឱ្យ ថ្លើម ។ ដូច្នេះ ចូរ​អ្នកអាន​សញ្ញា​ព្រមាន អំពី​សារជាតិ​គីមី ដែល​ខ្លួន​ប្រើប្រាស់ ជុំវិញ​ផ្ទះ និង​លាង​បន្លែ​ផ្លែឈើ​ឱ្យបាន​ស្អាត​មុនពេល ទទួលទាន ។​
​ ​•
ប្រើប្រាស់​អាហារ​បំប៉ន មាន​គ្រោះថ្នាក់​
​ផលិតផល​បំប៉ន​សុខភាព ត្រូវ បាន​បិទ​ស្លាក “​ធម្មជាតិ​” ពុំ​មានន័យថា វា​ល្អ​សម្រាប់​អ្នក ព្រោះ​មាន​ប្រភេទ ឱសថ​រុក្ខជាតិ​ខ្លះ​ធ្វើឱ្យ​គ្រោះថ្នាក់​ថ្លើម ។ លោក​វេជ្ជបណ្ឌិត​បាន ឱ្យដឹងថា “២០ ភាគរយ នៃ​ជំងឺថ្លើម​នៅ​អាមេរិក គឺ បង្កឡើង​ដោយ​ឱសថ​រុក្ខជាតិ​” ។​
​ ​
•​ទទួលទាន​ស្រា​ច្រើន​
​ខ្លាញ់​រុំ​ថ្លើម មាន​ពាក់ព័ន្ធ​ដល់ កម្រិត​អាល់កុល ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​បង្ក ការ​រលាក​ថ្លើម (​នៅ​ហៅថា​រលាក​ថ្លើម​ដោយសារ​ស្រា​), ក្រឹ​ន​ថ្លើម និង​ថែមទាំង​បណ្តាល​ឱ្យទៅ ជា​មហារីក​ថ្លើម​។​ការទទួល​ទាន​ស្រា​ច្រើន (​ជាង​បួន​កែវ​ក្នុង​មួយថ្ងៃ​ចំពោះ​បុរស និង​ពីរ​កែវ​ក្នុង មួយថ្ងៃ​ចំពោះ​ស្ត្រី​) ជា​ផ្លូវ​ជិត​បំផុត​នាំ​ដល់​ជំងឺ​នេះ ។​
​ ​
•​ធាត់​, ទឹកនោមផ្អែម ឬ កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​
​ស្ថានភាព​នេះ អាច​បង្ក​ជា​ជំងឺ ខ្លាញ់​រុំ​ថ្លើម មិន​ដោយសារ​ស្រា (​មិន ពាក់ព័ន្ធ​ដល់​ស្រា​) ដោយសារ ជាតិ​ខ្លាញ់ “​លុកលុយ​” ចូល​ទាំង​បណ្តា​ផ្នែក​ផ្សេងៗ រួមមាន​ទាំង​ថ្លើម ។ ស្ថានភាព​នេះ ក៏​អាច​នាំ ដល់​ជំងឺ​ក្រឹ​ន​ថ្លើម និង​មហារីក ថ្លើម ។ លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹងថា “​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រីកចម្រើន យ៉ាង​លឿន និង​ជា​មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ​ត្រូវ​ប្តូរ​ថ្លើម​ច្រើន​បំផុត​លើ ពិភពលោក​” ។​
​ ​
•​មាន​ប្រវត្តិ​គ្រួសារ​កើត ជំងឺថ្លើម​
​ទោះបី​អ្នក ឬ​សមាជិក​ម្នាក់ ក្នុង​គ្រួសារ បានកើត​ជំងឺថ្លើម​, ថ្លើម​របស់​អ្នកនឹង​ងាយ​ត្រូវ​រង របួស​ជាង ។ និយាយ​ម្យ៉ាងទៀត គឺ​ប្រសិន​មាន​ប្រវត្តិ គ្រួសារ​កើត​ជំងឺថ្លើម​, អ្នកមាន​ហានិភ័យ កើត​ជំងឺថ្លើម​ខ្ពស់ ៕ ប្រែ​សម្រួល​៖ រតនៈ​