វេជ្ជបណ្ឌិត​ព្រមាន​ថា ស្រោមអនាម័យ​អាច​បង្ក​ជំងឺមហារីក​!

1496
ចែករម្លែក

​សព្វថ្ងៃ​មាន​ស្រោមអនាម័យ​ជាច្រើន​ប្រភេទ​កំពុង​ដាក់លក់​លើ​ទីផ្សារ​។ ទោះយ៉ាងណា ដោយ​ផ្អែកលើ​ការរកឃើញ​ចុងក្រោយ​របស់​អ្នកវិទ្យាសាស្ត្រ ស្រោមអនាម័យ​អាច​បង្ក​គ្រោះថ្នាក់​ដល់​បុរសៗ​បាន​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) ទើបតែ​ចេញ​ការព្រមាន​អំពី​ហានិភ័យ​នៃ​ជំងឺមហារីក ប្រសិនបើ​ប្រើ​ស្រោមអនាម័យ​ខុស​។ ដូច្នេះ​ស្រោម​បែបណា​ត្រូវ និង​ស្រោម​បែបណា​ខុស​?

​នៅ​បណ្តា​ប្រទេស​អាស៊ី ស្រោមអនាម័យ​ជាច្រើន​ប្រភេទ​គឺ​ក្លែងក្លាយ និង​ផលិតឡើង​យ៉ាងច្រើន​ហើយ​លក់​ក្នុង​តម្លៃថោក​។​

​ផ្ទុយទៅវិញ មនុស្ស​ជាច្រើន​គិតថា តម្លៃ​កាន់តែ​ថ្លៃ ផលិតផល​កាន់តែ​ល្អប្រសើរ​។ ប៉ុន្តែ​វា​មិន​ពិត​ទេ​។ ក្រុមហ៊ុន​ផលិត​ជាច្រើន​បាន​បង្កើន​តម្លៃ​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់​ពួកគេ​កាន់តែ​ទាក់ទាញ​។​

​ស្រោមអនាម័យ​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​ត្រឹមត្រូវ​ទេ​។​

​សារធាតុ​គីមី​ឈ្មោះ MBT អាច​បណ្តាលឱ្យ​កើត​មហារីក​បាន​។ សារធាតុ​នេះ​ត្រូវបាន​ប្រើ​នៅក្នុង​ស្រោមអនាម័យ​ក្លែងក្លាយ ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​៕ ដោយ៖ កញ្ញាដាលីស