វេជ្ជបណ្ឌិត​មួយក្រុម​បាន​សហការគ្នា​បើក​មន្ទីរ​សម្រាក​ព្យាបាល​សម្រួល​ដល់​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​

226
ចែករម្លែក
  • 1.6K
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​ជួយ​សម្រួល​ដល់​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​លើកកម្ពស់​វិស័យ​សុខាភិបាល​វេជ្ជបណ្ឌិត​មួយក្រុម​បាន​សហការគ្នា​បើក​មន្ទីរ​សម្រាក​ព្យាបាល​មួយ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​និង​ឈរលើ​ទស្សនវិស័យ​ពង្រឹង​និង​លើកកម្ពស់​វិស័យ​សុខាភិបាល​ការផ្ដល់​នូវ​ទំនុក​ចិ​ត្ដ​ខ្ពស់​ជូន​ដល់​អតិថិជន​ក្នុងការ​ទទួលបាន​នូវ​សេវាកម្ម​ដ៏​ល្អប្រសើរ​ជាពិសេស​កាត់បន្ថយ​ការធ្វើដំណើរ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​មន្ទីរ​សម្រាក​ព្យាបាល​អ៊ិន​ដ្រា (INDRA MEDICAL CENTRE)​ដែល​ស្ថិត​នៅផ្ទះ​លេខ​៣០៣ ផ្លូវ​១៥៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បាន​ត្រូវ​បើកដាក់​ដំណើរការ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩​។​នៅក្នុង​សន្និសីទ​សារពត៌មាន លោក​វេជ្ជបណ្ឌិត ចាន់ ប៊ុន​ថា ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​មន្ទីរ​សម្រាក​ព្យាបាល​អ៊ិន​ដ្រាប​ង្កើ​ត​ឡើង​ដោយ​កិច្ចសហការ​ដៃគូ​គ្នា​រវាង​គឺ​គ្លីនិក យី​គក់​នៅ​ខេត្ដ​បាត់ដំបង​គ្លីនិក​សេ​តេ​នៅ​ខេត្ដ​ព្រះសីហនុ​និង​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស ចាន់ ប៊ុន​ថា ព្រមទាំង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៅ​ភ្នំពេញ​។​
​ ​
​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា​ការបើក​ដាក់​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចង់បង្ហាញ​អំពី​ការ​ផ្ដល់នូវ​សេវា​វេជ្ជសាស្ដ្រ​ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ហើយ​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដែល​ឈរលើ​ទស្សនវិស័យ​ពង្រឹង និង​លើកកម្ពស់​វិស័យ​សុខាភិបាល ការផ្ដល់​នូវ​ទំនុក​ចិ​ត្ដ​ខ្ពស់​ជូន​ដល់​អតិថិជន​ក្នុងការ​ទទួលបាន​នូវ​សេវាកម្ម​ដ៏​ល្អប្រសើរ ជាពិសេស​កាត់បន្ថយ​ការធ្វើដំណើរ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា មាន​ឧបករណ៍​វេជ្ជសាស្ដ្រ​ទំនើប​ទាន់សម័យ​ដូចជា ម៉ាស៊ីន​វះកាត់​ទំនើប​ចុងក្រោយ​ដោយ​ការ​ចោះ (Laparoscopic) ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន (CT-Scan) ម៉ាស៊ីន​បាញ់​ក្រួស​ក្នុង​តម្រងនោម (Laser Lithotripsy) ម៉ាស៊ីន​អ៊ុ​ល​ត្រា​សោ​ន (Ultrasound) ម៉ាស៊ីន​អ៊ិ​ច​សា​រ៉េ (X-Ray) ដែល​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​រោគ​វិ​និ​ច្ជ័​យ​។​

​ជាមួយគ្នានេះដែរ​មន្ទីរ​សម្រាក​ព្យាបាល​អ៊ិន​ដ្រា​ក៏មាន​ការពិនិត្យ​និង​វះកាត់​ជំងឺ​ក្រពេញ​ប្រូ​ស្ដា​ត​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្កុប​វះកាត់​ទូទៅ​វះកាត់​ខួរក្បាល​វះកាត់​ឆ្អឹង​កង​ខ្នង​បំបែក​ក្រួស​ក្នុង​តម្រងនោម​ដោយ​កាំរស្មីឡាស៊ែ សេវា​សង្គ្រោះបន្ទាន់ ២៤​ម៉ោង ព្យាបាល​ជំងឺ​ទូទៅ ជំនាញ​កូនក្មេង និង​រោគ​ស្ត្រី​។​ ​

​លោក​វេជ្ជបណ្ឌិត​ចាន់​ប៊ុន​ថា​បាន​លើកឡើងថា​៖​ការបើក​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា​នេះ ក៏​ជាការ​ផ្ដល់នូវ​ឱកាស​ក្នុង​ការចូលរួម​ប្រកួតប្រជែង​លើ​ការផ្ដល់​សេវាកម្ម​ផ្នែក​សុខាភិបាល​ជូន​ដល់​អតិថិជន ព្រមទាំង​រួមចំណែក​ជួយ​ពង្រឹង និង​លើកកម្ពស់​ដល់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​កាន់តែ​មានគុណ​ភាព​ខ្ពស់ និង​មាន​ស្ដង់ដារ​ស្របតាម​ប្រទេស​ក្នុង​តំបន់ និង​អន្ដរជាតិ ជាពិសេស វេជ្ជបណ្ឌិត​ជំនាញ រួមទាំង​ឧបករណ៍ និង​ម៉ាស៊ីន​វះកាត់​ទំនើបៗ​។

​លោក​វេជ្ជបណ្ឌិត​យី​គក់​ប្រធាន​គ្លីនិក​យី​គក់​បាន​មានប្រសាសន៍ថា​ការបើក​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល និង​ពង្រឹង​ការផ្ដល់សេវា​ពិនិត្យ​និង​ព្យាបាល​ជូន​ដល់​ប្រជាជន​កម្ពុជា​។​ទាំងនេះ​គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំមក​នូវ​កត្ដា​សុខសន្ដិភាព​និង​ស្ថិរភាព​ដែលជា​គុណប្រយោជន៍​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​បាន​លើកឡើងថា​៖ ការសហការ​គ្នា​រវាង គ្លីនិក យី​គក់ មកពី​ខេត្ដ​បាត់ដំបង និង​គ្លីនិក សេ​តេ មកពី​ខេត្ដ ព្រះសីហនុ និង​លោក​វេជ្ជបណ្ឌិត​ឯកទេស ចាន់ ប៊ុន​ថា ដើម្បី​បើក​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា នេះ​ដោយ​មើលឃើញ​ពី​កត្ដា​ធនធានមនុស្ស​ដែលមាន​ស្រាប់​រវាង​គ្លីនិក​ទាំងពីរ និង​មាន​ឧបករណ៍​បរិក្ខារ​ពេទ្យ​ទំនើបៗ​ស្រាប់​រួមជាមួយ​វេជ្ជបណ្ឌិត​ជំនាញៗ​ដែល​ឆ្លើយតប​ទៅនឹង​ការវិវត្ដន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ​ទើប​បង្កើតឱ្យមាន​គ្លីនិក​អ៊ិន​ដ្រា​នេះ​ឡើង​។​ក្រៅពីនេះ​គ្លីនិក​ក៏​នឹង​ខិតខំ​ពង្រឹងគុណភាព​ការ​ផ្ដល់នូវ​សេវាកម្ម​ក៏ដូចជា​ជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ក្នុងការ​ផ្ដល់នូវ​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ​ព្រមទាំង​ជួយ​កាត់បន្ថយ​ការចំណាយ​និង​សន្សំ​ពេលវេលា​ដោយ​មិនបាច់​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​លោក​វេជ្ជបណ្ឌិត​លិ​គឹម​ហ៊ួ​រ​ប្រធាន​គ្លីនិក​សេ​តេ​បាន​ថ្លែងថា​ដោយ​មើលឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​និង​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​សុខាភិបាល​ក្នុងនាម​ជា​វេជ្ជបណ្ឌិត​មួយរូប​មាន​ទស្សនៈ​ចង់​ចូលរួម​ពង្រឹង​និង​ពង្រីក​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​និង​ជឿនលឿន​ដូច​ប្រទេសជិតខាង​។​ណាមួយ​ដោយ​ចង់​ជួយ​សំរួល​ដល់​បងប្អូន​ដែលមាន​តម្រូវការ​ខាង​សេវា​សុខាភិបាល​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ទំនុកចិត្ត​និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ទទួលបាន​នៅ​សេវាកម្ម​ពិនិត្យ​និង​ព្យាបាល​សុខភាព​នៅក្នុង​ប្រទេស​ប្រកបដោយ​ភាពជឿជាក់​។​លោក​បាន​បន្តថា​ការចូលរួម​វិនិយោគ​របស់​វិស័យ​ឯកជន​កំពុងតែ​មានការ​កើនឡើង​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជាពិសេស​វិស័យ​សុខាភិបាល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្ដល់​សេវាកម្ម​ជូ​ន​ប្រជាពលរដ្ឋ​៕S/