វេជ្ជបណ្ឌិត​យក​គ្រួស​ក្នុង​ថង់​ប្រមាត់ ១៨៩៨ គ្រាប់​ចេញពី​អ្នកជំងឺ​ម្នា​ក់នៅ​ថៃ​

448
ចែករម្លែក

​ដោយ​លើកឡើង​អំពី​អ្នកជំងឺ​ម្នាក់​វះកាត់​យក​គ្រួស​ក្នុង​ថង់​ប្រមាត់​ចំនួន ១៨៩៨ គ្រាប់​ចេញពី​ប្រមាត់​នៅ​មន្ទីរពេទ្យ Tha Bo Crown Prince Hospital ក្នុងស្រុក​ថា​បូ ខេត្ត​ណុង​ខៃ លោក​វេជ្ជបណ្ឌិត វ៉ា​ត់​តា​ណា ប៉ា​រី​ស្រី នាយក​មន្ទីរពេទ្យ បានចង្អុលបង្ហាញ​កាលពី​ថ្ងៃទី ២១ សីហា​ថា ប្រជាជន​ដល់​ទៅ ១០ ភាគរយ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​បានកើត​ជំងឺ​គ្រួស​ក្នុង​ថង់​ប្រមាត់​។​

​ហេតុដូច្នេះ លោក​វេជ្ជបណ្ឌិត​និយាយថា ប្រជាជន​ទូទៅ​គួរតែ​មក​ត្រួតពិនិត្យ​ប្រចាំឆ្នាំ រួមទាំង​ការពិនិត្យ​តាម​អ៊ុ​ល​ត្រា​សោ​ន​លើ​ពោះ​។​

​លោក​វេជ្ជបណ្ឌិត​ក៏បាន​បញ្ជាក់​ផងដែរ​ថា​អ្នក​ដែល​ទទួលរង​នូវ​ការឈឺ​ក្រពះ​រ៉ាំរ៉ៃ​ឬ​ហើមពោះ​ជាពិសេស​ក្រោយពេល​ទទួលទាន​ប្រូតេអ៊ីន​ឬ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ គួរតែ​ពិនិត្យ​ពោះ​ភ្លាមៗ​ដើម្បី​រក​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​នៅ​ខេត្ត​ណុង​ខែ​១០​ភាគរយ​កើត​ជំងឺ​គ្រួស​ក្នុង​ថង់​ប្រមាត់
#