វេជ្ជបណ្ឌិត​រុស្ស៊ី​យក​ដុំ​សក់​ទម្ងន់​ជាង​កន្លះ​គីឡូ​ចេញពី​ក្រពះ​របស់​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​

911
ចែករម្លែក

​ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី​បាន​យក​ដុំ​សក់​ដ៏​ធំ​មួយ​ដែលមាន​ទម្ងន់ ០,៥៤ គីឡូក្រាម​ចេញពី​ក្រពះ​របស់​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់​។ នេះ​បើតាម​អត្ថបទ​មួយ​ចេញផ្សាយ​លើ​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី​២៩​ឧសភា​។

​យោងតាម​របាយការណ៍​ក្នុង​តំបន់​បានឱ្យដឹងថា ក្មេង​ជំទង់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់នេះ​បាន​ទំពា​រសក់​របស់​នាង​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​។​

​កន្លងមក​យូរ​ឆ្នាំ​មកនេះ​សក់​ទាំង​នោះបាន​ប្រមូល​ផ្តុំគ្នា​ទៅជា​ដុំ​សក់​ដ៏​ធំ ដែល​ស្ថានភាព​កម្រ​នេះ​ត្រូវបាន​គេ​ហៅថា​រោគសញ្ញា Rapunzel ។​

​រូបភាព​មួយ​បានបង្ហាញ​នូវ​ដុំ​សក់​ដ៏​ធំ​សម្បើម​នេះ ដែល​គ្រូពេទ្យ​នៅក្នុង​ទីក្រុង Tomsk របស់​តំបន់​ស៊ី​បេ​រី និយាយថា គឺ​បំពេញ​នៅក្នុង​ក្រពះ​របស់​ក្មេងស្រី​នេះ​ចំនួន ៨០ ភាគរយ​។​

​ការវះកាត់​បន្ទាន់​ត្រូវបាន​ធ្វើឡើង ខណៈដែល​សក់​នោះបាន​ក្លាយជា​ការគំរាមកំហែង​ដ៏​ចម្បង​ដល់​សុខភាព​របស់​ក្មេងស្រី ជាមួយ​ករណី​មុនៗ​បាន​នាំទៅដល់​ការស្លាប់​៕ ដោយ៖ កញ្ញាដាលីស

សក់​ទម្ងន់​ជាង​កន្លះ​គីឡូ​ត្រូវបាន​យក​ចេញពី​ក្រពះ​របស់​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​នៅ​ទីក្រុង Tomsk