វេជ្ជបណ្ឌិត​ស្រី​មី​យ៉ាន់​ម៉ា​ ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​ពេទ្យ បន្ទាប់ពី​បង្ហោះ​រូប​សិច​ស៊ី​លើ​ហ្វេ​ស​ប៊ុ​ក​

1300
ចែករម្លែក

​រូបថត​សិច​ស៊ី​របស់​វេជ្ជបណ្ឌិត​ម្នាក់​បានធ្វើឱ្យ​នាង​មាន​បញ្ហា​ជាមួយ​ក្រុមប្រឹក្សា​វេជ្ជបណ្ឌិត​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ជាជាង​ទុកឱ្យ​រឿងនេះ​បំផ្លាញ​អាជីព​របស់​នាង វេជ្ជបណ្ឌិត​វ័យក្មេង​នេះ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេចចិត្ត​ដកហូត​អាជ្ញាប័ណ្ណ​ពេទ្យ​របស់​នាង​។​

​នាង ណា​ង វ៉េ សាន (Nang Mwe San) អាយុ ២៨ ឆ្នាំ ដែលជា​វេជ្ជបណ្ឌិត​និង​ជា​តារា​បង្ហាញ​ម៉ូត​មកពី​មី​យ៉ាន់​ម៉ា បាន​ចូលទៅ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ប្រហែល ៥០០.០០០ នាក់​របស់​នាង​ថា ក្រុមប្រឹក្សា​វេជ្ជបណ្ឌិត​មី​យ៉ាន់​ម៉ា​បាន​ព្យួរ​អាជ្ញាប័ណ្ណ​ពេទ្យ​របស់​នាង​ដោយសារតែ​រូបថត​សិច​ស៊ី​ទាក់ទង​នឹង​អាជីព​ទី​ពីរ​របស់​នាង​។​

​លិខិត​នេះ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី ៣ ខែមិថុនា និង​ទទួលបាន​ប្រតិកម្ម (Like) ជាង ១៨.០០០ ការបញ្ចេញ​មតិយោបល់ ៥.៧០០​ដង និង​ការចែករំលែក​ជាង ៣.២០០​ដង និយាយថា​រូបភាព​សិច​ស៊ី​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​គឺ​មិន​សម​នឹង​ប្រពៃណី​មី​យ៉ាន់​ម៉ា​ទេ​។​

​លិខិត​នេះ​ក៏បាន​អះអាង​ផងដែរ​ថា នាង​សាន​បន្ទាប់ពី​មានការ​ព្រមាន​យ៉ាង​ខ្លាំងក្លា​ពី​ក្រុមប្រឹក្សា​នោះមក បាន​សន្យា​កាលពី​ខែមករា​ថា នាង​នឹង​បញ្ឈប់​ការ​បង្ហោះ​រូប​សិច​ស៊ី​។​

​ចាប់តាំងពី​កិច្ចព្រមព្រៀង​បានធ្វើ​ឡើង​កាលពី ៥ ខែ​កន្លងទៅនេះ វេជ្ជបណ្ឌិត​រូបនេះ​បាន​បង្ហោះ​រូបភាព​និង​វីដេអូ​គួរ​សិច​ស៊ី​សាជាថ្មី​ចូល​ទាំង​អ៊ី​ន​ស្តា​ក្រាម និង ហ្វេ​ស​ប៊ុ​ក​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង ណា​ង វ៉េ សាន ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​ពេទ្យ