វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ឫសដូង​បាត​កម្ពុ​ជាមួយ​រូប ទទួល​ពានរង្វាន់​ពី​អង្គការ​វាយតម្លៃ​គុណភាព​ពិភពលោក នៅ​សហរដ្ឋអាមេរិក

226
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ លោក តូច យ៉ាន វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត និង​ជា​អនុប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទទួលបាន​ពានរង្វាន់ ពី​អង្គការ​វាយតម្លៃ​គុណភាព​ពិភពលោក ក្រោម​ពាក្យស្លោក «ONE WORLD ONE AWARD» នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក (SAN FRANCISCO UNITED STATES)​។​

​ពិធី​ទទួល​ពានរង្វាន់​នៅក្នុង​កម្មវិធី THE BIZZ AMERICAS ក្រោម​ពាក្យស្លោក «ONE WORLD ONE AWARD» ដែលមាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ចំនួន​៧៨​អង្គភាព នៅ​ទូទាំង​ពិភព លោក ក្នុងនោះ​កម្ពុ​ជាមាន​៦​អង្គភាព​ផងដែរ​។​

​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៃ​មាតុភូមិនិវត្តន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ តូច យ៉ាន បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​អង្គការ​វាយតម្លៃ​គុណភាព​ពិភពលោក ក្រោម​ពាក្យស្លោក «ONE WORLD ONE AWARD» ប្រគល់​ពានរង្វាន់​ជូន​ដល់​លោក​គឺ​ដោយមាន​កត្តា​៣​សំខាន់ៗ​រួមមាន ៖
​ទី​១.​គុណភាព​នៃ​ការព្យាបាល ៖ ដោយសារតែ​គ្លីនិក តូច យ៉ាន គឺ​ព្យាបាល​ដោយ​ចាក់​ថ្នាំ និង​លេប​ថ្នាំពេទ្យ​សម័យ មិន​វះកាត់ មិនបាច់​សម្រាក​ពេទ្យ នៅពេលដែល​ព្យាបាល​ជាសះស្បើយ​ហើយ ធានា​ជូន​ដល់​អ្នកជំងឺ​អស់​មួយជីវិត​។​
​ទី​២.​ការអភិវឌ្ឍន៍​នៃ​គ្លីនិក​ ៖ គ្លីនិក​តូច យ៉ាន មានការ​អភិវឌ្ឍន៍រីកចម្រើន​ខ្លាំង ដោយ​ក្នុង​រយៈពេល​១៦​ឆ្នាំ គ្លីនិក​ល្បីឈ្មោះ​មួយ​នេះ កើន​ដល់​៥​សាខា​។​
​ទី​៣.​ការចូលរួម​ការងារ​សង្គម​៖ គ្លីនិក​តូច យ៉ាន គឺ​បាន​ចូលរួម​កិច្ចការងារ​សង្គម​ជាច្រើន ក្នុងនោះ​គ្លី​និ​ច​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត សម័យនេះ បាន​ចូលរួម​ការងារ​មនុស្ស​ធម៌​ជាមួយនឹង ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី គឺ​បាន​ចុះ​ទៅតាម​មូលដ្ឋាន​របស់​អ្នកជំងឺ នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល​រយៈពេល​៧​ឆ្នាំ​មកហើយ​។​

​សូម​ជម្រាបជូន​ថា គ្លីនិក តូច យ៉ាន ឯកទេស​ជំងឺ​ឬ​ស​ដូង​បាត​មកទល់នឹង​ពេលនេះ​មាន​៥​សាខា បានទទួល​ពានរង្វាន់​៣​រួចមកហើយ មួយវិញទៀត​នៅ​ចុងខែ​កញ្ញា​នេះ នឹង​ចេញទៅ​ទទួល​ពានរង្វាន់ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ផងដែរ​។ ពានរង្វាន់​ដែល​លោក​វេជ្ជបណ្ឌិត​ទទួលបាន​៖

  • ថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ​២០១៦ ពានរង្វាន់ WQC, Gold Paris ,France
  • ថ្ងៃទី ១-២ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ពានរង្វាន់ BID, Arch of Europe Frankfurt , Germany
  • ថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ​២០១៩ ពានរង្វាន់ One World One Award, The Bizz San Francisco, USA
  • ថ្ងៃទី ២២-២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ពានរង្វាន់ BID, Gold Category, Madrid, Spain (​គំរោង​ទៅ​ទទួលពាន​លើក​ទី​៤​នាពេល​ឆាប់ៗ​ខាងមុខ​)

​លោក​វេជ្ជបណ្ឌិត តូច យ៉ាន បានបង្ហាញ​នូវ​មោទនភាព​យ៉ាងខ្លាំង ក្នុងនាម​ជា​កូន​ខ្មែរ និង​ជា​គ្រូពេទ្យ​ខ្មែរ ដែល​ត្រូវបាន​អន្ដរជាតិ ជាពិសេស​គឺ​ប្រទេស​មហាអំណាច​ទទួលស្គាល់ និង​ជ្រើសរើស​ឲ្យ​ទទួល​ពានរង្វាន់​លំដាប់​ពិភពលោក​ដូច្នេះ​។​

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​នៅ​កម្ពុជា​ទាំងអស់ ខិតខំ​បង្កើន​គុណភាព បង្កើត​សមត្ថភាព​បន្ថែមទៀត ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស នៅលើ​ពិភពលោក ដើម្បី​ឲ្យ​ពិភពលោក​បាន​មើលឃើញថា កម្ពុជា​ជា​ប្រទេស​តូច​មែន ក៏ប៉ុន្តែ​ប្រទេស​អច្ឆរិយ​មួយ​នេះ​សំបូរ ទៅដោយ​ធនធានមនុស្ស​ជាច្រើន ដែល​យើង​អាច​ប្រកួតប្រជែង​នៅលើ​ពិភពលោក​បាន​៕B/

លោកវេជ្ជបណ្ឌិត តូច យ៉ាន និងភរិយា

#