វេជ្ជបណ្ឌិត​ឯកទេស​ឫសដូងបាត របស់​កម្ពុជា​មួយរូប នឹង​ទទួលបាន​ពានរង្វាន់​ពិភពលោក​ពី​សហរដ្ឋ​អាមេរិក​

383
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺឫសដូងបាត តូច យ៉ាន អនុប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ហ៊ុន ម៉ា​នី ត្រូវបាន​ជ្រើសរើស​ឲ្យ​ទទួលបាន​ពានរង្វាន់​ពិភព​លោក ផ្នែកជំងឺ​ឫសដូងបាត នៅរដ្ឋ​សាន់​ហ្វ្រា​ន់​ស៊ី​ស​កូ សហរដ្ឋអាមេរិក​។​

​គួរបញ្ជាក់​ឲ្យ​ដឹងថា នេះ​ជា​ពានរង្វាន់​ទី​៣​ហើយ សម្រាប់​វេជ្ជបណ្ឌិត​ឯកទេស​រូបនេះ ដែល​ទទួលបាន​ពានរង្វាន់​លំដាប់​អន្ដរជាតិ ហើយ​ពានរង្វាន់​ទាំងពីរ​លើក​មុន ដោយ​ឆ្លងកាត់​ការវាយតម្លៃ​ពី​អង្គការ​វាយតម្លៃ គុណភាព​WQC (world quality commitment) ដែល​បានប្រគល់​ពានរង្វាន់​ចំនួន​២​ឆ្នាំ​ជាប់ៗ​គ្នា រួមមាន ៖ ១.​ពានរង្វាន់​មាស​ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​២.​ពានរង្វាន់​ផ្លាក​ទីន​ឆ្នាំ​២០១៧ នៅ​ទីក្រុង​Frunkfurt ប្រទេស​អាឡឺម៉ង់​។​

​បើតាម​ការបញ្ជាក់​ពី​វេជ្ជបណ្ឌិត តូច យ៉ាន បាន​ឲ្យ​ដឹងថា ការទទួលបាន​ពានរង្វាន់​សម្រាប់​​រូបលោក​ជា​បន្ដបន្ទាប់​ជាប់​គ្នា​នេះ គឺ​ដោយសារ​បទពិសោធ​នៃ​ជំនាញ​ព្យាបាល​ជំងឺ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ ហើយ​ព្យាបាល​អ្នកជំងឺ​រាប់ពាន់នាក់​កន្លងមក ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​បច្ចេកទេស​វិទ្យាសាស្ដ្រ​ថ្មី​ទំនើប តាមរយៈ​ការចាក់ និង​លេប​ថ្នាំពេទ្យ​ទាន់សម័យ​ ដោយធានាមិនដុះឡើងវិញគ្រប់ប្រភេទជំងឺឫសដូងបាត៕B/


#